ការពារអាជីវកម្មរបស់លោកអ្នកនៅថ្ងៃនេះ។

ផ្ទាំងកញ្ចក់គឺជាផ្នែកមួយដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់អគារការិយាល័យ និងគ្រឹះស្ថានផ្សេងៗដូចជា បន្ទប់តាំងបង្ហាញ សណ្ឋាគារ និងសាលមហោស្រព។ ផ្ទាំងកញ្ចក់នីមួយៗមានគុណភាព និងតម្លៃខុសៗគ្នា ក៏ប៉ុន្តែទោះបីជាផ្ទាំងកញ្ចក់ដែលមានតម្លៃថ្លៃបំផុតក៏នៅតែជៀសមិនផុតពីភាពផុយស្រួយបានដែរ។ ដោយហេតុនេះហើយ វាមានសារៈសំខាន់ណាស់សម្រាប់គ្រឹះស្ថានពាណិជ្ជកម្មក្នុងការធ្វើការធានារ៉ាប់រងទៅលើរចនាសម្ព័ន្ធផ្ទាំងកញ្ចក់របស់ពួកគេ។

 

បណ្ណសន្យារ៉ាប់រងផ្ទាំងកញ្ចក់របស់ក្រុមហ៊ុនហ្វតតេ ផ្តល់ការធានាលើការខូចខាត ឬការបែកផ្ទាំងកញ្ចក់ដោយឧបទ្ទវហេតុដែលកើតឡើងនៅក្នុងបរិវេណអាជីវកម្មរបស់អ្នក ដូចជា៖ ស្លាកសញ្ញានៅក្នុងហាង ភោជនីយដ្ឋាន បន្ទប់តាំងបង្ហាញ និងកញ្ចក់ខណ្ឌចែកនៅក្នុងការិយាល័យជាដើម។

ស្វែងរកពត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

 

បណ្ណសន្យារ៉ាប់រងផ្ទាំងកញ្ចក់ ក៏អាចធ្វើការធានារ៉ាប់រងបន្ថែមលើករណីខាងក្រោមបានដែរ៖
ការចំណាយលើការការពារទីតាំង ក្តារបន្ទះសម្រាប់ការពារឬបិទបាំងកន្លែងដែលមានការប្រេះស្រាំ និង/ឬការការពារសំខាន់ៗដទៃទៀតជាបណ្តោះអាសន្ន ដែលលោកអ្នកត្រូវការជាចាំបាច់ក្នុងការការពារបរិវេណជុំវិញ និង/ឬកន្លែងដែលរង់ចាំការប្តូរផ្ទាំងកញ្ចក់
តម្លៃនៃការជួសជុល ឬផ្លាស់ប្តូរការខូចខាតដោយឧបទ្ទវហេតុទៅលើទូតាំងបង្ហាញ និងស៊ុមបង្អួច ដែលបណ្តាលមកពីអំពីហឹង្សានៃមជ្ឈដ្ឋានខាងក្រៅ។
ការចំណាយលើការរចនាឡើងវិញនូវ ការរចនាផ្សេងៗលើផ្ទាំងកញ្ចក់


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

នៅក្នុងករណីដែលលោកអ្នកមានផ្ទាំងកញ្ចក់បែក សូម៖

  • ធ្វើការជូនដំណឹងមកពួកយើងខ្ញុំភ្លាមតាមរយៈទូរស័ព្ទ
  • ជូនដំណឹងដល់ពួកយើងខ្ញុំជាលាយលក្ខណ៍អក្សរ និងផ្តល់ព័ត៌មានលម្អិត និងភស្តុតាងទាំងអស់ក្នុងរយៈពេល 30 ថ្ងៃ
  • ប្រសិនបើបុគ្គលដែលធ្វើឱ្យបែកកញ្ចក់មិនមែនជានយោជិតរបស់អ្នក សូមផ្តល់សិទ្ធិឱ្យពួកយើងខ្ញុំដើម្បីដាក់ពាក្យបណ្តឹងលើបុគ្គលនោះ តាងនាមឱ្យលោកអ្នក ព្រមទាំងផ្តល់ជំនួយក្នុងការទាមទារសំណងសម្រាប់នោះផងដែរ។
  • នៅពេលដែលលោកអ្នកបានទទួលទឹកប្រាក់នៃការទាមទារសំណងធានារ៉ាប់រងរួចរាល់ហើយ ផ្ទាំងកញ្ចក់នោះនឹងក្លាយជាកម្មសិទ្ធិរបស់ពួកយើង ដូច្នេះលោកអ្នកត្រូវរក្សាទុកដោយមានការប្រុងប្រយ័ត្ន។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកយើងខ្ញុំតាមរយៈ (+៨៥៥) ០៩៥ ៥៥៥ ៣២៨ ឬទាក់ទងមកក្រុមការងាររបស់យើងតាមរយៈអ៊ីម៉ែល claims_pem@forteinsurance.com ​។

ផលិតផលពាក់ព័ន្ធ