ចាប់តាំងពីឆ្នាំ ១៩៩៩ ក្រុមហ៊ុន Forte កំពុងនាំមុខគេក្នុងភាពរីកចម្រើននៃវិស័យធានារ៉ាប់រង ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងអភិវឌ្ឍខ្លាំង ជាមួយនឹងចក្ខុវិស័យរបស់ខ្លួនក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូប នៅក្នុងតំបន់សម្រាប់អនាគតដ៏ល្អប្រសើរ ពោលគឺ មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ។

ក្រុមហ៊ុន ហ្វតតេ បានកសាងភាពជោគជ័យដោយផ្តោតសំខាន់លើអតិថិជន ការគិតឆ្ពោះទៅមុខ និងភាពច្នៃប្រឌិត។ សព្វថ្ងៃនេះយើងត្រូវបានគេមើលឃើញថាជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មធានារ៉ាប់រង ហើយយើងកំពុងអភិវឌ្ឍខ្លួនសម្រាប់យុគសម័យឌីជីថលទំនើប។

លោក យក់ ចំរើនឬទ្ធិ
ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប
ប្រវត្តិរបស់យើង

យើងត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ដើម្បីផ្តល់សំណាញ់សុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប និងអាជីវកម្មនៅគ្រប់កម្រិតនៃសង្គម ដើម្បីទទួលបានការការពារផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើនខ្លាំង ។


ចក្ខុវិស័យរបស់យើងគឺផ្តល់ការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូបនៅក្នុងតំបន់ សម្រាប់អនាគតដ៏ល្អប្រសើរ - មនុស្សម្នាក់ - អាជីវកម្មមួយ ក្នុងពេលតែមួយ ។


បេសកកម្មរបស់យើងគឺផ្តល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោតសំខាន់លើអតិថិជន ប្រកបដោយភាពច្នៃប្រឌិត កសាងសមត្ថភាពមនុស្ស និងរួមចំណែកដល់វឌ្ឍនភាពនៃឧស្សាហកម្មធានារ៉ាប់រងនៅក្នុងទីផ្សារដែលយើងប្រតិបត្តិ ។

 

គុណតម្លៃរបស់យើងឆ្លុះបញ្ចាំងពីអ្វីដែល Forte តំណាងឱ្យ៖ ការគិតឆ្ពោះទៅមុខ វប្បធម៌ចែករំលែក ទទួលយកមតិកែលម្អ ទំនួលខុសត្រូវខ្ពស់ ទំនុកចិត្ត ភាពជឿជាក់ និងការផ្តល់សិទ្ធិអំណាច ។

 

ដោយឈរលើការរក្សាភាពស្មោះត្រង់ចំពោះចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង យើងខិតខំធ្វើឱ្យមនុស្សអាច៖

 

រស់នៅដោយភាពជឿជាក់ ។

ជួបជាមួយគណៈគ្រប់គ្រង
ឱកាសការងារពី ហ្វតតេ
យើងអភិវឌ្ឍ និងលើកទឹកចិត្តដល់ក្រុមរបស់យើងឱ្យទទួលបានជោគជ័យ 
មើលបន្ថែម
របាយការណ៍ប្រចាំឆ្នាំ
ទទួលពត៌មានបន្ថែមអំពីភាពរីកចម្រើនរបស់ ហ្វតតេ
មើលបន្ថែម
Corporate Profile
Learn about who we are and what we do
មើលបន្ថែម