ការពារខ្លួនអ្នក និងគម្រោងរបស់លោកអ្នកនៅថ្ងៃនេះ។

គម្រោងដំឡើងគ្រឿងចក្រ ទាមទារនូវធនធាន ពេលវេលា និងការងារជាច្រើនរហូតដល់កិច្ចការនោះទទួលបានជោគជ័យ។ គ្រោះថ្នាក់ ឬអំពើធ្វេសប្រហែសណាមួយអាចធ្វើអោយគម្រោងនោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ឬត្រូវភាគីទីបី​ ប្តឹង​ផ្តល់ទាមទារសំណងពីសំណាក់ភាគីពាក់ព័ន្ធ។

រក្សាសន្តិភាពផ្លូវចិត្តរបស់លោកអ្នកជាមួយបណ្ណសន្យារ៉ាប់រងហានិភ័យនៃការដំឡើងគ្រឿងចក្រ។ បណ្ណសន្យារ៉ាប់រងនេះ អាចទិញបានរួមគ្នា ឬដោយឡែកពីគ្នា ដោយម្ចាស់គម្រោង អ្នកម៉ៅការ ឬអ្នកម៉ៅការបន្ត។ បណ្ណសន្យារ៉ាប់រងនេះ ផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ទ្រព្យសម្បត្តិ និងមនុស្សដែលពាក់ព័ន្ធនឹងគម្រោង រាប់ចាប់តាំងពីពេលដែលសម្ភារៈ ឬគ្រឿងម៉ាស៊ីនដែលត្រូវដំឡើងទៅដល់ការដ្ឋាន រហូតដល់ពេលដែលគម្រោងត្រូវបានបញ្ចប់។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

អត្ថប្រយោជន៍

ផ្តល់ការធានារ៉ាប់រងលើហានិភ័យជាច្រើន ដើម្បីការពារគម្រោងរបស់លោកអ្នក ក្នុងអំឡុងពេលសាងសង់ ឬអំឡុងពេលដំឡើងគ្រឿងចក្រនៃកិច្ចសន្យារ។ បណ្ណសន្យារ៉ាប់រងនេះការពារទៅនឹង៖

 

ផ្នែកទី១៖ ការខូចខាតទ្រព្យសម្បត្តិ
បណ្ណសន្យារ៉ាប់រងហានិភ័យនៃការដំឡើងគ្រឿងចក្រ ផ្តល់ការធានារ៉ាប់រងលើហានិភ័យជាច្រើន ដើម្បីការពារគម្រោងរបស់លោកអ្នក ក្នុងអំឡុងពេលដំឡើងគ្រឿងចក្រនៃកិច្ចសន្យារ។ បណ្ណសន្យារ៉ាប់រងនេះការពារទៅនឹង៖
ផ្នែកទី២៖ ភារៈទទួលខុសត្រូវលើតតីយជន (ជនទីបី)
ផ្នែកនេះផ្តល់ការធានាលើភារៈទទួលខុសត្រូវតាមច្បាប់ទៅលើរបួសរូបរាងកាយ និង/ឬ ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិដោយចៃដន្យរបស់អ្នកដទៃក្រៅពីនិយោជិតនៃម្ចាស់គម្រោង ឬ អ្នកម៉ៅការ ដែលកើតឡើងក្នុងការដ្ឋាន ក្នុងអំឡុងពេលដំឡើងគ្រឿងចក្រនោះ។


ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណងធានារ៉ាប់រង

In the event of any event or claim, please: 

  • Immediately notify us by telephone, giving details of nature and extent of loss or damage
  • Take all steps possible to minimize the extent of the loss or damage
  • Preserve the parts affected and make them available for inspection if required
  • Inform the police authorities in case of loss or damage due to theft or burglary
  • Furnish all information and documentary evidence to us within 14 days of its occurrence 

For further queries, give us a call at (+855) 095 555 328 or reach out to our team at Email: claims_pem@forteinsurance.com

ផលិតផលពាក់ព័ន្ធ