លោក Charles Cheo គឺប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ។ លោក Charles បានបម្រើការ និងអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បន្ទាប់ពីបង្កើតក្រុមហ៊ុន ហ្វតតេ នៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ។ គាត់មានតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ ដែលថ្មីៗនេះលោកក៏ជាប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ដែលគាត់មានតួនាទីសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន ហ្វតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងផ្តួចផ្តើមការពង្រីកទៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក Charles ទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យ Boston និងជាសមាជិកនៃវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស ។
លោក យក់ ចំរើនឬទ្ធិ គឺជាប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប។ លោក ចំរើនឬទ្ធិ បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅ ហ្វតតេ ចាប់តាំងពីឆ្នាំ 1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈតួនាទីផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបម្រើការជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ 2001 ដល់ឆ្នាំ 2014 បន្ទាប់មកជានាយកគ្រប់គ្រងពីឆ្នាំ 2015 ដល់ឆ្នាំ 2020 ដែលលោកមានទំនួលខុសត្រូវលើប្រតិបត្តិការ និងត្រួតពិនិត្យការរីកលូតលាស់ប្រកបដោយជោគជ័យនៃអាជីវកម្ម។ លោកក៏បានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វតតេ ចាប់តាំងពីឆ្នាំ 2001។
លោក ចំរើនឬទ្ធិ មានបទពិសោធន៍ជាង 30 ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ។ លោកធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ហើយលោកក៏ជាសហការីនៃវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ីផងដែរ។
លោក Sergei Koral គឺជា Group Chief Insurance Officer នៃក្រុមហ៊ុនហ្វតតេ។ គាត់បានចូលរួមជាមួយក្រុមហ៊ុន Forte ក្នុងឆ្នាំ 2025 ដើម្បីដឹកនាំយុទ្ធសាស្ត្រដែលផ្តោតលើការគ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់ ស្របតាមទិសដៅបង្កើនប្រាក់ចំណេញ និងតម្លៃរបស់ក្រុមហ៊ុន។ ភារកិច្ចរបស់គាត់ផ្តោតលើការកំណត់ផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងមូលធន កែលម្អប្រតិបត្តិការទាំងអស់ រួមទាំងការលក់ ការធានារ៉ាប់រង ការដោះស្រាយសំណង និងបច្ចេកវិទ្យា ព្រមទាំងការពង្រឹងអភិបាលកិច្ច តាមរយៈ ការកសាងគណៈកម្មការអនុវត្ត និងដឹកនាំការរាយការណ៍ទៅក្រុមប្រឹក្សាភិបាល និងអាជ្ញាធរ។
គាត់មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងតួនាទីដឹកនាំហិរញ្ញវត្ថុ និងប្រតិបត្តិការអន្តរជាតិ នៅទីក្រុង New York, Hong Kong និង Singapore។ មុនចូលរួមក្រុមហ៊ុន Forte គាត់ធ្លាប់ជាអ្នកគ្រប់គ្រងកំពូលនៅ Grab Financial Group ដោយកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងដឹកនាំការកែប្រែយុទ្ធសាស្ត្រ។ គាត់ក៏ធ្លាប់ជា CFO/COO នៅ ACR Capital Holdings និង Regional CFO នៅ Chubb Life Asia Pacific ដែលបានជួយកែលម្អប្រតិបត្តិការនិងកំណើនប្រាក់ចំណេញយ៉ាងច្រើន។
គាត់បានបញ្ចប់ការសិក្សាលើជំនាញ Global Executive MBA ពី INSEAD និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Johns Hopkins SAIS។ លោក Sergei Koral ក៏ត្រូវបានទទួលស្គាល់ជា Chartered Financial Analyst (CFA) ផងដែរ។
លោក ពិន និរន្ត ជានាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុរបស់ ហ្វតតេ គ្រុប ។ លោកគឺជាអ្នកដឹកនាំ និងគ្រប់គ្រងមុខងារហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន ហ្វតតេ ។ ឈានទៅដល់ការតែងតាំងរបស់គាត់ គាត់បានទទួលបទពិសោធន៍លើតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ អស់រយៈពេល ១២ ឆ្នាំកន្លងមកក្នុងនាមជាជំនួយការអ្នកគ្រប់គ្រងទូទៅ និងលេខាធិការសាជីវកម្ម ព្រមទាំងជំនួយការអនុប្រធានផ្នែកហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៃអង្គភាពខ្សែបន្ទាត់ឯកទេសផងដែរ ។
លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិអូស្ត្រាលី បរិញ្ញាបត្កិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ជំនាញ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអចលនទ្រព្យ) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស (Charted Insurer) ផងដែរ ។ លោកក៏ជាបេក្ខជន CFA Level III ពីវិទ្យាស្ថាន Chartered Financial Analyst Institute ។
ចាប់តាំងពីការចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ 2003 លោកស្រី បានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មកម្រិតអន្តរជាតិ។ លោកស្រីត្រូវបានទទួលស្គាល់ភាពជាអ្នកដឹកនាំដោយផ្តោតលើការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រមទាំងមានភាពលេចធ្លោក្នុងការបង្កើតកិច្ចសហការជាដៃគូយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កំណើនអាជីវកម្មប្រកបដោយចីរភាព។ លោកស្រីទទួលបានតំណែងជាអ្នកជំនាញធានារ៉ាប់រងកម្រិត Chartered Insurer និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកធានារ៉ាប់រង Advanced Diploma in Insurance (ACII) ពីចក្រភពអង់គ្លេស ព្រមទាំងសញ្ញាបត្រកម្រិត Associate (AMII) ពីប្រទេសម៉ាឡេស៊ី និងសញ្ញាបត្រជំនាញនានាពីប្រទេសចិនផងដែរ។
លោកស្រី កែវ ចិន្តា គឺជា នាយិកាប្រតិបត្តិធនធានមនុស្ស មានបទពិសោធន៍វិជ្ជាជីវៈជាង 15 ឆ្នាំ នៅក្នុងវិស័យធនាគារ និងវិស័យធានារ៉ាប់រង។ លោកស្រី ធ្លាប់បានកាន់តួនាទីជាថ្នាក់់ដឹកនាំជាន់ខ្ពស់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេជាច្រើន រួមមានជានាយិកាប្រតិបត្រ្តរងនៅធនាគារ Hong Leong Bank ព្រមទាំងធ្លាប់បានកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Maybank និងធនាគារ ANZ Royal Bank ផងដែរ។
នៅក្រុមហ៊ុន ហ្វតតេ លោកស្រី បាននិងកំពុងដឹកនាំការរៀបចំយុទ្ធសាស្ត្រផ្នែកធនធានមនុស្ស ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់ស្ថាប័ន ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងតម្រង់ទិសនៃកិច្ចអភិវឌ្ឍធនធានមនុស្សឱ្យស្របទៅនឹងកំណើនអាជីវកម្មរបស់ក្រុមហ៊ុន។ ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ចិន្តា បានជំរុញល្បឿននៃការបង្កើនបរិយាប័ន្នយេនឌ័រ តាមរយៈការកសាងបណ្តាញថ្នាក់ដឹកនាំ និងកម្មវិធីប្រឹក្សាយោបល់ ដើម្បីបង្កើតឱ្យមានវប្បធម៌ការងារប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាពការងារខ្ពស់។ លោកស្រីទទួលបានសញ្ញាបត្រពីវិទ្យាស្ថានភាសាបរទេស (IFL) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)។
លោក នី លីហួង ជានាយកប្រតិបត្តិដៃគូអាជីវកម្ម។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង ចាប់តាំងពីលោកចូលបម្រើការងារក្នុងក្រុមហ៊ុនហ្វតតេកាលពីឆ្នាំ២០០៦ ជាបុគ្គលិកបណ្តុះបណ្តាល បន្តមកលោកបានអភិវឌ្ឍន៍ខ្លួនក្នុងតួនាទីជាច្រើន ពីជំនួយការអ្នកគ្រប់គ្រង នៃនាយកដ្ឋានអ្នកគ្រប់គ្រង ផ្នែកសុខភាព និងគ្រោះថ្នាក់ និងជាប្រធានផ្នែក ធានារ៉ាប់រងខ្នាតតូច និងធានារ៉ាប់រងលើដំណាំកសិកម្ម មុនពេលលោកក្លាយជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចហ្វតតេ។
លោក លីហួង បានបញ្ចប់ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ ពី Charles Sturt University ប្រទេសអូស្ត្រាលី និង សញ្ញាបត្រ (ACII) និង Chartered Insurer status and Associateship of Malaysian Insurance Institute (AMII) ។ លោក បានទទួលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ហើយថ្មីៗនេះលោកទទួលបាន Fellow Certification ពី Life Office Management Association (LOMA) នៃសហរដ្ឋអាមេរិក ផងដែរ។
លោក Chandana Jayasooriya គឺជានាយកប្រតិបត្តិបច្ចេកវិទ្យា ដោយលោកធ្វើការដឹកនាំយុទ្ធសាស្ត្របច្ចេកវិទ្យាទូទាំងស្ថាប័ន បរិវត្តកម្មឌីជីថល និងឧត្តមភាពនៃប្រតិបត្តិការអាជីវកម្ម។ លោកមានបទពិសោធន៍គ្រប់គ្រងបច្ចេកវិទ្យាក្នងកម្រិតជាន់ខ្ពស់ (ឬ C-level) ជាង 20 ឆ្នាំមកហើយ ដោយផ្ដោតលើវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍។
ក្នុងនាមជាអ្នកគាំទ្រយ៉ាងមុតមាំលើប្រសិទ្ធភាពនៃដំណើរការការងារ Chandana បានធ្វើសមាហរណកម្មបច្ចេកវិទ្យាជាមួយនិងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញនវានុវត្តន៍ និងលើកកម្ពស់បទពិសោធន៍សម្រាប់អតិថិជន។ លោកបានចូលរួមចំណែកយ៉ាងជោគជ័យក្នុងការតម្រង់ទិសដៅយុទ្ធសាស្ត្រ និងដឹកនាំគម្រោងសំខាន់ៗនៅតាមគ្រឹះស្ថានធំៗក្នុងកម្រិតតំបន់ រួមមាន៖ Banque Indosuez, Union Assurance, Ezecom Cambodia និងក្រុមហ៊ុនធានារ៉ាប់រង AIA ដែលរូបលោកផ្ទាល់គឺជាអ្នករៀបចំបង្កើត និងដំណើរការអាជីវកម្មដំបូង (start-up operations) នៅកម្ពុជា។
Chandana ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា (MSc in IT) ពីសាកលវិទ្យាល័យ Keele University (ចក្រភពអង់គ្លេស) សញ្ញាបត្រជំនាញធនាគារពីប្រទេសស្រីលង្កា ព្រមទាំងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈកម្រិតអន្តរជាតិ CISM និង PMP ផងដែរ។