លោក ព្រូ ស៊ីថន ជាអគ្គនាយក នៃ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍
លោក ស៊ីថន គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំដទៃដែលបានត្រួសត្រាយផ្លូវសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ២០១២ នៅពេលដែលលោកចាប់ផ្តើមការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងតួនាទីជា នាយកប្រតិបត្តិផ្នែកច្បាប់ រួចបន្តជានាយកប្រតិបត្តិ ផ្នែកចែកចាយតាមដៃគូធនាគារ។ លោកក៏ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានការទទួលស្គាល់ច្រើន ក្នុងសហគមន៍សេវាកម្មហិរញ្ញវត្ថុទាំងមូលផងដែរ ដោយសារតែភាពសកម្មរបស់លោកក្នុងការចែករំលែកបទពិសោធន៍ ល្អៗ ទៅកាន់មនុស្សជំនាន់ក្រោយ និងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងរបស់ប្រជាជនទូទៅ។ លើសពីនេះ លោកជាថ្នាក់ដឹកនាំឈានមុខដែលចូលរួមលើកកម្ពស់វិស័យធានារ៉ាប់រងមួយនេះ កំឡុងពេលដែលលោកកំពុងបម្រើការងារជាប្រធានគណៈកម្មាធិការអប់រំ នៅសមាគមធានារ៉ាប់រងកម្ពុជាផងដែរ។
ក្រៅពីនោះ លោកបានទទួលពានរង្វាន់ Young Leader of the Year ពី Asia Insurance Review និង 40 Under 40 សម្រាប់ Asia’s Outstanding Legal Professionals ពី Asian Legal Business ។ កាលពីឆ្នាំ 2020 លោកស៊ីថន ក៏ត្រូវបានព្រះមហាក្សត្រ ទ្រង់ព្រះប្រទានគ្រឿងឥស្សរិយយស ថ្នាក់ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ។
លោក នី លីហួង ជានាយកប្រតិបត្តិប្រតិបត្តិការនិងជាអ្នកដែលបានចូលរួមបង្កើតនិងដំណើរការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ ។ លោកមានបទពិសោធន៍ជាង ១៦ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងចាប់តាំងពីគាត់បានចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៦ ក្នុងនាមជាសិក្ខាកាមប្រតិបត្តិ ហើយបានអភិវឌ្ឍក្នុងតួនាទី ជាច្រើនជាអ្នកគ្រប់គ្រងដូចជា៖ ពីជំនួយការប្រធាននាយកដ្ឋានធានារ៉ាប់រងឯកទេស អ្នកគ្រប់គ្រងផលប័ត្រផលិតផលធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ព្រមទាំងធានារ៉ាប់រងខ្នាតតូច និងធានារ៉ាប់រងកសិកម្មពីមុនមកផងដែរ គឺមុនពេលដែលលោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ហ្វតតេ ។
លោកទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកក៏ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ជំនាញធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ នៅក្នុងជំនាញវិជ្ជាជីវធានារ៉ាប់រងលោកទទួលបានសញ្ញាបត្រ “Advanced Diploma in Insurance (ACII)” ជាមួយនិង Chartered Insurance status និងសសញ្ញាបត្រ “Associateship in Insurance (AMII)” ពី Malaysian Insurance Institute (MII) ប្រទេសម៉ាឡេស៊ី។ ហើយថ្មីៗនេះ លោកក៏ទទួលបានវិញ្ញាបនបត្រ Fellow Life Office Management Association (LOMA) ពីសហរដ្ឋអាមេរិក ផងដែរ ។
លោក ហុង ប៊ុនហួ ជានាយកប្រតិបត្តិហរិញ្ញវត្ថុ និងជាលេខាធិការផ្នែកសាជីវកម្ម នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ។
ជាមួយនឹងបទពិសោធន៍ជាង ១៦ ឆ្នាំ នៅក្នុងវិស័យធានារ៉ាប់រង បច្ចុប្បន្នលោកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ-គណនេយ្យ ផ្នែកធនធានមនុស្ស-រដ្ឋបាល និងផ្នែកពត៌មានវិទ្យា ព្រមទាំងផ្នែក គណនាវាយតម្លៃហានិភ័យធានារ៉ាប់រង និងការវិនិយោគ នៃអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ ។ លោកបាន ចាប់ផ្តើមការងារជាមួយក្រុមហ៊ុន ហ្វតតេ នៅក្នុងឆ្នាំ ២០០៦ ជាជំនួយការរដ្ឋបាល បន្ទាប់ មក លោកត្រូវបានផ្ទេរទៅផ្នែកហិរញ្ញវត្ថុ និងត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រងនៅក្នុងផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យជាបន្តបន្ទាប់ មុនពេលដែលលោកចូលរួមក្រុមស្នូលក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ហ្វតតេ ម៉ាយក្រូអ៉ិនសួរ៉ិនស៍ និងជានាយកនាយកដ្ឋានហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាល ។ លោកក៏បានដើរតួយ៉ាងសំខាន់ផងដែរក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ កាលពីឆ្នាំ២០១៩ដោយបានវិវត្តន៍ពីអាជិវកម្មធានារ៉ាប់រងខ្នាតតូច ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យន័រតុន និង បរិញ្ញបត្រ ផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ព្រមទាំងសញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា និងពន្ធដារពីសាលា CamEd Business School ។ បច្ចុប្បន្នគាត់កំពុងបន្តការសិក្សា ACCA Qualification ផងដែរ។
លោក ជៀប សុភ័ក្រ ជានាយកប្រតិបត្តិចែកចាយ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ។
សុភ័ក្របានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១២ ។ គាត់បានចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០១៩ ហើយមានទំនួលខុសត្រូវក្នុងការជំរុញអាជីវកម្មដោយបង្កើត និងបង្កើនបណ្តាញចែកចាយដ៏រឹងមាំដែលត្រូវនឹងតម្រូវការក្នុងស្រុករួមមាន បុគ្គល គ្រួសារ ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល បុគ្គលិក ការគ្រប់គ្រងតាមរយៈបណ្តាញចែកចាយ ការលក់តាមរយៈភ្នាក់ងារ, បណ្ណសន្យាគាំពារជាក្រុម, បែងកាសូរិន, ការលក់បែបឌីជីថល ក៏ដូចជាប្រភពផ្សេងទៀតនៃដៃគូសក្តានុពល ។
មុនពេលចូលរួមជាមួយ ហ្វតតេ ឡាយហ្វ៍ លោកបានដឹកនាំក្រុមចែកចាយអាជីវកម្ម និងភ្នាក់ងារលក់នៅក្រុមហ៊ុន Manulife ។ លោកមានបទពិសោធន៍គ្រប់គ្រងជាន់ខ្ពស់ជាង ១៥ ឆ្នាំលើផ្នែកធានារ៉ាប់រង សេវាកម្មហិរញ្ញវត្ថុ ការអប់រំ ការប្រឹក្សាយោបល់ និងឧស្សាហកម្មអចលនទ្រព្យ ។ គាត់ទទួលបានសញ្ញាបត្រ MBA ហើយបច្ចុប្បន្នក៏ជាដៃគូប្រចាំប្រទេសជាមួយ FasterCapital ដែលជាអ្នកបង្កើតកម្មវិធីអនឡាញ និងជាអ្នកអភិវឌ្ឍអាជីវកម្មទើបចាប់ផ្តើម ។
ទៅខាងលើគេ