លោក Khonsavanh Sayasenh គឺជាអគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាវ។ លោកបាននិងកំពុងកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រ ដឹកនាំប្រតិបត្តិការអាជីវកម្ម រួមនឹងការផ្លាស់ប្តូររបត់ថ្មីនៅក្នុងក្រុមហ៊ុន។ ក្នុងនាមជាថ្នាក់ដឹកនាំយុទ្ធសាស្ត្រដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង លោកមានជំនាញស៊ីជម្រៅផ្នែកដឹកនាំហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យសហគ្រាស រួមជាមួយប្រវត្តិជោគជ័យក្នុងការជំរុញកំណើនប្រកបដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការកសាងស្ថាប័នឱ្យមានភាពរឹងមាំ។
លោកមានគំរូនៃការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់លើគ្រប់ផ្នែកទាំងអស់ ដោយបណ្តុះនូវវប្បធម៌ការងារដែលពោរពេញដោយការទទួលខុសត្រូវ នវានុវត្តន៍ និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រតិបត្តិ លោកបានធានានូវការអនុវត្តប្រកបដោយវិន័យ និងកំណត់ទិសដៅឱ្យស្របទៅនឹងអាទិភាពយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន។
មុនពេលចូលរួមជាមួយ ហ្វតតេ ឡាវ លោកបានបម្រើការងារជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងនាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ នៅក្រុមហ៊ុន Allianz Insurance Laos ដែលនៅទីនោះលោកបានពង្រឹងកំណើនអាជីវកម្ម បញ្ជ្រាបក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងបានដឹកនាំគំនិតផ្តួចផ្តើមជាច្រើន។ ថ្មីៗនេះ លោកក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតក្រុមហ៊ុនធានារ៉ាប់រងថ្មីមួយ ដោយបានកសាងប្រព័ន្ធស្នូល និងគ្រឹះស្ថានប្រតិបត្តិការរបស់ក្រុមហ៊ុននោះតាំងពីចំណុចចាប់ផ្តើមដំបូង។
លោក Khonsavanh ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ពីមហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រនយោបាយ និងបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីមហាវិទ្យាល័យ Comcenter College ព្រមទាំងសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថានជាតិសិក្សាគោលនយោបាយ និងរដ្ឋបាល (ប្រទេសឡាវ) និងសាលាធុរកិច្ច SKEMA Business School (ប្រទេសបារាំង)។
លោក Hiroki Okamoto (Oka) គឺជានាយកប្រតិបត្តិផ្នែកអាជីវកម្មរបស់ ហ្វតតេ ឡាវ និងជា នាយកនៃនាយកដ្ឋានផ្នែកលក់ធានារ៉ាប់រងជប៉ុន របស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ កម្ពុជា។ លោក Hiroki បានចូលរួមជាមួយ ហ្វតតេ ក្នុងឆ្នាំ 2018 ហើយបានផ្លាស់ទៅប្រទេសឡាវ បន្ទាប់ពី ហ្វតតេ បានជាវយកអតីតអាជីវកម្ម Toko Jaya Lao Assurance ។ លោកបានចាប់ផ្ដើម នាយកដ្ឋានផ្នែកលក់ធានារ៉ាប់រងជប៉ុនដំបូងគេសម្រាប់អតិថិជនជប៉ុននៅក្នុងប្រវត្តិសាស្រ្តនៃការធានារ៉ាប់រងទូទៅនៅក្នុងប្រទេសឡាវ។ ក្នុងរយៈពេល 4 ឆ្នាំនៃប្រតិបត្តិការ លោកបានទទួលជោគជ័យក្នុងការពង្រីកអាជីវកម្មនេះ ដើម្បីសម្រេចបានចំណែកទីផ្សារកំពូលនៃទីផ្សារធានារ៉ាប់រងជប៉ុននៅប្រទេសឡាវ។
អាជីពរបស់ លោក Hiroki បានចាប់ផ្តើមដំបូងនៅ Bank of Tokyo Mitsubishi UFJ Co.,Ltd ក្នុងឆ្នាំ 2010។ លោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារសាជីវកម្មសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជី ជាពិសេសសម្រាប់ហិរញ្ញប្បទានគម្រោង កម្ចីរួមបញ្ចូលគ្នា និងហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលគ្នា និងការទិញយកជាអ្នកគ្រប់គ្រងទំនាក់ទំនង។
លោកទទួលបានបរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ ដែលមានជំនាញខាងផ្នែកប្រវត្តិសាស្ត្រផ្ទាល់មាត់របស់អាហ្រ្វិក នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាទីក្រុង Los Angeles (UCLA) សហរដ្ឋអាមេរិក។
លោកស្រី Khingkham Linnavong មានបទពិសោធន៍ជិត ៣ ទសវត្សរ៍ ក្នុងការគ្រប់គ្រងសំណង ប្រតិបត្តិការធានារ៉ាប់រង និងភាពជាអ្នកដឹកនាំក្នុងទីផ្សារធានារ៉ាប់រងនៅប្រទេសឡាវ។ ក្នុងនាមជាប្រធាននាយកដ្ឋានប្រតិបត្តិការសំណងនៅក្រុមហ៊ុន ហ្វតតេ លោកស្រីទទួលបន្ទុកដឹកនាំយុទ្ធសាស្ត្រ និងប្រតិបត្តិការសំណងរបស់ក្រុមហ៊ុន ដោយធានានូវប្រសិទ្ធភាពនៃការដោះស្រាយសំណង អភិបាលកិច្ចរឹងមាំ ប្រ្រតិបត្តិការ ននិងសេវាអតិថិជនកាន់តែប្រសើរ និងមានស្តង់ដារខ្ពស់។
មុនពេលចូលបម្រើការនៅ ហ្វតតេ លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋានសំណងនៅក្រុមហ៊ុន Allianz Insurance Laos ទទួលបន្ទុកលើការគ្រប់គ្រងសំណងធានារ៉ាប់រងយានយន្ត សុខភាព ទ្រព្យសម្បត្តិ និងធានារ៉ាប់រងទូទៅផ្សេងទៀត។
តាមរយៈជំនាញបច្ចេកទេស ការវិភាគស៊ីជម្រៅ និងភាពជាអ្នកដឹកនាំប្រកបដោយកិច្ចសហការ លោកស្រី Khingkham ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការអភិវឌ្ឍជាប្រចាំ ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងផ្តល់ជូននូវតម្លៃប្រកបដោយចីរភាពសម្រាប់អតិថិជន ដៃគូអាជីវកម្ម និងស្ថាប័នទាំងមូល។
លោក Phouthone Phonemyxay មានបទពិសោធន៍ជាង ១ ទសវត្សរ៍ លើការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការធានារ៉ាប់រង។ ក្នុងនាមជាប្រធាននាយកដ្ឋានវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងនៅក្រុមហ៊ុន ហ្វតតេ លោកទទួលបន្ទុកដឹកនាំយុទ្ធសាស្ត្រវាយតម្លៃហានិភ័យ ការគ្រប់គ្រងផលប័ត្រផលិតផល អភិបាលកិច្ចនៃការកំណត់តម្លៃ និងការកំណត់ហានិភ័យ ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព និងកំណើនរបស់ក្រុមហ៊ុន។
មុនពេលចូលបម្រើការនៅក្រុមហ៊ុន ហ្វតតេ លោកជាអ្នកគ្រប់គ្រងផ្នែកវាយតម្លៃហានិភ័យ នៅក្រុមហ៊ុន ST-Muang Thai Insurance Co., Ltd. (ST-MTI) ព្រមទាំងធ្លាប់បានកាន់តួនាទីជាច្រើនក្នុងផ្នែកនេះនៅក្រុមហ៊ុន MSIG Insurance Laos ដែលធ្វើឱ្យលោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយលើការវាយតម្លៃហានិភ័យ ការធានារ៉ាប់រងបន្ត ការគ្រប់គ្រងបណ្ណសន្យារ៉ាប់រង និងការអភិវឌ្ឍអាជីវកម្ម។
តាមរយៈការវិភាគស៊ីជម្រៅ និងភាពជាអ្នកដឹកនាំប្រកបដោយកិច្ចសហការ លោក Phouthone ប្តេជ្ញាចិត្តយ៉ាងមុតមាំលើការវាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងប្រកបដោយប្រសិទ្ធភាព ការកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយភាគីពាក់ព័ន្ធ ព្រមទាំងការផ្តល់ជូននូវតម្លៃយូរអង្វែងសម្រាប់អតិថិជន និងស្ថាប័នទាំងមូល។