លោក Charles Cheo គឺប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ។ លោក Charles បានបម្រើការ និងអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងអស់រយៈពេលជាង ២០ ឆ្នាំមកហើយ បន្ទាប់ពីបង្កើតក្រុមហ៊ុន ហ្វតតេ នៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ។ គាត់មានតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ ដែលថ្មីៗនេះលោកក៏ជាប្រធានគណៈប្រតិបត្តិ ហ្វតតេ គ្រុប ដែលគាត់មានតួនាទីសំខាន់ក្នុងការធ្វើឱ្យក្រុមហ៊ុន ហ្វតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងផ្តួចផ្តើមការពង្រីកទៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក Charles ទទួលបានបរិញ្ញាបត្រផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យ Boston និងជាសមាជិកនៃវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស ។
លោក យក់ ចំរើនឬទ្ធិ គឺជាប្រធានអគ្គនាយកប្រតិបត្តិ នៃ ហ្វតតេ គ្រុប។ លោក ចំរើនឬទ្ធិ បានចាប់ផ្ដើមអាជីពរបស់ខ្លួននៅ ហ្វតតេ ចាប់តាំងពីឆ្នាំ 1999 ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិការ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈតួនាទីផ្នែកវាយតម្លៃហានិភ័យ និងយុទ្ធសាស្ត្រផ្សេងៗ។ លោកបានបម្រើការជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ 2001 ដល់ឆ្នាំ 2014 បន្ទាប់មកជានាយកគ្រប់គ្រងពីឆ្នាំ 2015 ដល់ឆ្នាំ 2020 ដែលលោកមានទំនួលខុសត្រូវលើប្រតិបត្តិការ និងត្រួតពិនិត្យការរីកលូតលាស់ប្រកបដោយជោគជ័យនៃអាជីវកម្ម។ លោកក៏បានបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វតតេ ចាប់តាំងពីឆ្នាំ 2001។
លោក ចំរើនឬទ្ធិ មានបទពិសោធន៍ជាង 30 ឆ្នាំក្នុងវិស័យធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ។ លោកធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ហើយលោកក៏ជាសហការីនៃវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ីផងដែរ។
Sergei Koral គឺជា Group Chief Insurance Officer នៃក្រុមហ៊ុនហ្វតតេ។ គាត់បានចូលរួមជាមួយក្រុមហ៊ុន Forte ក្នុងឆ្នាំ 2025 ដើម្បីដឹកនាំយុទ្ធសាស្ត្រដែលផ្តោតលើការគ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់ ស្របតាមទិសដៅបង្កើនប្រាក់ចំណេញ និងតម្លៃរបស់ក្រុមហ៊ុន។ ភារកិច្ចរបស់គាត់ផ្តោតលើការកំណត់ផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងមូលធន កែលម្អប្រតិបត្តិការទាំងអស់ រួមទាំងការលក់ ការធានារ៉ាប់រង ការដោះស្រាយសំណង និងបច្ចេកវិទ្យា ព្រមទាំងការពង្រឹងអភិបាលកិច្ច តាមរយៈ ការកសាងគណៈកម្មការអនុវត្ត និងដឹកនាំការរាយការណ៍ទៅក្រុមប្រឹក្សាភិបាល និងអាជ្ញាធរ។
គាត់មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងតួនាទីដឹកនាំហិរញ្ញវត្ថុ និងប្រតិបត្តិការអន្តរជាតិ នៅទីក្រុង New York, Hong Kong និង Singapore។ មុនចូលរួមក្រុមហ៊ុន Forte គាត់ធ្លាប់ជាអ្នកគ្រប់គ្រងកំពូលនៅ Grab Financial Group ដោយកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងដឹកនាំការកែប្រែយុទ្ធសាស្ត្រ។ គាត់ក៏ធ្លាប់ជា CFO/COO នៅ ACR Capital Holdings និង Regional CFO នៅ Chubb Life Asia Pacific ដែលបានជួយកែលម្អប្រតិបត្តិការនិងកំណើនប្រាក់ចំណេញយ៉ាងច្រើន។
គាត់បានបញ្ចប់ការសិក្សាលើជំនាញ Global Executive MBA ពី INSEAD និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Johns Hopkins SAIS។ លោក Sergei Koral ក៏ត្រូវបានទទួលស្គាល់ជា Chartered Financial Analyst (CFA) ផងដែរ។
លោក ពិន និរន្ត ជានាយកប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុរបស់ ហ្វតតេ គ្រុប ។ លោកគឺជាអ្នកដឹកនាំ និងគ្រប់គ្រងមុខងារហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន ហ្វតតេ ។ ឈានទៅដល់ការតែងតាំងរបស់គាត់ គាត់បានទទួលបទពិសោធន៍លើតួនាទីជាច្រើននៅក្រុមហ៊ុន ហ្វតតេ អស់រយៈពេល ១២ ឆ្នាំកន្លងមកក្នុងនាមជាជំនួយការអ្នកគ្រប់គ្រងទូទៅ និងលេខាធិការសាជីវកម្ម ព្រមទាំងជំនួយការអនុប្រធានផ្នែកហិរញ្ញវត្ថុ និងជាមន្ត្រីជាន់ខ្ពស់នៃអង្គភាពខ្សែបន្ទាត់ឯកទេសផងដែរ ។
លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិអូស្ត្រាលី បរិញ្ញាបត្កិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ជំនាញ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអចលនទ្រព្យ) ពីសាកលវិទ្យាល័យជាតិសិង្ហបុរី ព្រមទាំងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រងពីវិទ្យាស្ថានធានារ៉ាប់រង Chartered នៃចក្រភពអង់គ្លេស (Charted Insurer) ផងដែរ ។ លោកក៏ជាបេក្ខជន CFA Level III ពីវិទ្យាស្ថាន Chartered Financial Analyst Institute ។
លោកស្រី Hazel គឺជានាយិកាប្រតិបត្តិផ្នែកអាជីវកម្ម ហ្វតតេគ្រុប/ នាយិការងប្រធានអគ្គនាយកប្រតិបតិ្ត ហ្វតតេគ្រុប ដែលគ្រប់គ្រង និងដឹកនាំការអភិវឌ្ឍន៍អាជីវកម្ម ។
លោកស្រីមានបទពិសោធន៍ជាង ៣៥ ឆ្នាំ ទាំងផ្នែកធានារ៉ាប់រងទូទៅ និងអាយុជីវិត ព្រមទាំងឧស្សាហកម្មនាំចូល-នាំចេញក្នុងប្រទេសកម្ពុជា និងប្រទេសចិនទៀតផង ។ លោកស្រីបានចូលរួមជាមួយក្រុមហ៊ុន ហ្វតតេ ក្នុងឆ្នាំ ២០០៣ ក្នុងនាមជានាយិកាប្រតិបត្តិនៃនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ហើយត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្សេងៗ ខណៈដែលលោកស្រីក៏ជាអ្នកដឹកនាំអាជីវកម្មដ៍រីកចម្រើនរបស់ ហ្វតតេ ផងដែរ ។
លោកស្រីក៏ទទួលបានសញ្ញាប័ត្រពី Chartered Insurer និងមានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធានារ៉ាប់រង (ACII) ពីវិទ្យាស្ថានធានារ៉ាប់រង Chartered (CII) ចក្រភពអង់គ្លេស ព្រមទាំងពានរង្វាន់ Associateship (AMII) ពីវិទ្យាស្ថានធានារ៉ាប់រងម៉ាឡេស៊ី ។ លោកស្រីក៏ទទួលបានសញ្ញាប័ត្រផ្នែកធានារ៉ាប់រង (ជំនាញទីផ្សារ) ពីវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ច Zheng Zhou និងសញ្ញាប័ត្រអក្សរសាស្ត្រចិនពីសាកលវិទ្យាល័យ Zheng Zhou ប្រទេសចិនផងដែរ ។
Chenda Keo is Group Chief Human Resource Officer. Chenda has been leading and managing all HR functions under Forte Group since joining Forte in April 2022. She has gained a wealth of experience in the banking and insurance industry for more than 15 years. She has worked in various senior management roles in Hong Leong Bank, including Deputy CEO, as well as leading recruitment and sales at ANZ Royal Bank and HR in Maybank.
Chenda holds a Bachelor’s in International Business from the Institute of Foreign Languages (IFL), as well as a Master’s Degree in Human Resources Management from Pannasastra University of Cambodia (PUC), Cambodia.
លោក នី លីហួង ជាGroup Chief Partnership Officer។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង ចាប់តាំងពីលោកចូលបម្រើការងារក្នុងក្រុមហ៊ុនហ្វតតេកាលពីឆ្នាំ២០០៦ ជាបុគ្គលិកបណ្តុះបណ្តាល បន្តមកលោកបានអភិវឌ្ឍន៍ខ្លួនក្នុងតួនាទីជាច្រើន ពីជំនួយការអ្នកគ្រប់គ្រង នៃនាយកដ្ឋានអ្នកគ្រប់គ្រង ផ្នែកសុខភាព និងគ្រោះថ្នាក់ និងជាប្រធានផ្នែក ធានារ៉ាប់រងខ្នាតតូច និងធានារ៉ាប់រងលើដំណាំកសិកម្ម មុនពេលលោកក្លាយជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចហ្វតតេ។
លោក លីហួង បានបញ្ចប់ថ្នាក់អនុបណ្ឌិតពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុ ពី Charles Sturt University ប្រទេសអូស្ត្រាលី និង សញ្ញាបត្រ (ACII) និង Chartered Insurer status and Associateship of Malaysian Insurance Institute (AMII) ។ លោក បានទទួលអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ហើយថ្មីៗនេះលោកទទួលបាន Fellow Certification ពី Life Office Management Association (LOMA) នៃសហរដ្ឋអាមេរិក ផងដែរ។
I bring over 20 years of C-level management experience across Banking, Insurance, and Telecom. I now serve as Group Chief Technology Officer at Forte Insurance, Cambodia, where I lead enterprise-wide technology strategy, digital transformation, and operational excellence.
As a strong advocate for process efficiency, I integrate technology with human talent to drive continuous transformation, foster innovation, and enhance customer experiences. My expertise covers digital transformation, project management, solutions implementation, data governance, information security, and customer experience management.
I have influenced strategy and led key projects at institutions including Banque Indosuez, Pan Asia Bank, Union Assurance, AVIVA-NDB, AIA Insurance, and Ezecom Cambodia. At AIA Insurance, I was instrumental in establishing start-up operations in Cambodia, deepening my exposure to international markets.
My academic background includes an MSc in IT from Keele University (UK), a Banking Diploma from the Institute of Bankers of Sri Lanka, and professional certifications in CISM (ISACA) and PMP (PMI, USA).
I am committed to leveraging advanced technologies, fostering digital-first cultures, and delivering transformative business outcomes at the intersection of technology and customer value.