ផលិតផលធានារ៉ាប់រងសម្រាប់អាជីវកម្មរបស់ក្រុមហ៊ុន ហ្វតតេ ផ្ដល់នូវដំណោះស្រាយជាច្រើនដល់លោកអ្នក និងអាជីវកម្មរបស់លោកអ្នក។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ធានាលោកអ្នកលើគ្រប់ទិដ្ឋភាពទាំងអស់ ដោយចាប់ផ្ដើមពីគ្រឹះស្ថាន បុគ្គលិក និងហិរញ្ញវត្ថុរបស់លោកអ្នក។
អ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់
ការឲ្យតម្លៃទៅលើប្រាក់ចំណាយរបស់លោកអ្នក
អ្នកប្រឹក្សាដែលអាចទំនាក់ទំនងបានច្រើនភាសា
សេវាទូរស័ព្ទសម្រាប់ករណីបន្ទាន់២៤ម៉ោង
ការអនុម័តផ្ដល់សំណងជូនយ៉ាងឆាប់រហ័សបំផុត
មានសុវត្ថិភាពហិរញ្ញវត្ថុខ្ពស់
“ខ្ញុំសូមថ្លែងអំណរគុណដល់លោក Aoki Shinichi បុគ្គលិកក្រុមហ៊ុន ហ្វតតេ ដែលបានជួយរៀបចំឱ្យខ្ញុំចុះឈ្មោះប្រើប្រាស់បណ្ណសន្យារ៉ាប់រងការដឹកជញ្ជូនទំនិញ ដែលជាបណ្ណសន្យារ៉ាប់រងល្អបំផុតសម្រាប់តម្រូវការរបស់អតិថិជនខ្ញុំ។ ជាមួយនឹងដំបូន្មាន និងសេវាកម្មដ៏ល្អដែលគាត់ផ្ដល់ជូនឱ្យខ្ញុំ យើងក៏សម្រេចចិត្តចុះឈ្មោះប្រើប្រាស់កញ្ចប់សេវាធានាមួយទៀត គឺបណ្ណសន្យារ៉ាប់រង ភារៈទទួលខុសត្រូវលើតតិយជន និងផលិតផល។ ឥឡូវនេះ ខ្ញុំមិនចាំបាច់បារម្ភពីហានិភ័យផ្សេងៗទៀតទេ។ ខ្ញុំអាចផ្ដោតលើអាជីវកម្មរបស់ខ្ញុំបានដោយភាពស្ងប់ចិត្ត។”
លោក Hiroyuki Horibe
នាយកប្រតិបត្តិ, ក្រុមហ៊ុន Lyly Kameda Co., LTD
"នៅពេលដែលខ្ញុំ និងក្រុមការងារធ្វើដំណើរតាមផ្លូវទៅធ្វើការ មានរថយន្ដមួយបានបុកឡានរបស់យើង។ តែសំណាងល្អខ្ញុំបានរក្សាទុកលេខទូរស័ព្ទបន្ទាន់ ២៤ ម៉ោងរបស់ក្រុមហ៊ុន ហ្វតតេ នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំ។ ភ្លាមៗនោះ ក្រុមការងារ Red Team របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ក៏បានមកដល់ និងបានជួយពួកយើងនៅពេលដែលពួកយើងកំពុងតែមានការភិតភ័យជាខ្លាំង។ ក្រុមការងារ Red Team ពិតជាអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ដោយពួកគាត់ដឹងនូវអ្វីដែលត្រូវធ្វើ។ ខ្ញុំមិនចង់គិតថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំមិនមានប័ណ្ណសន្យារ៉ាប់រងយានយន្ដ របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ទេនោះ។ ឆ្នាំនេះជាឆ្នាំទី ៦ ហើយដែលយើងបានប្រើប្រាស់បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់រថយន្តរបស់ ហ្វតតេ។"
សុខ សុគន្ធនិដ្ឋា
ពិធីការនី និងតារាសម្ដែង
"កាលពី ១៥ ឆ្នាំមុន នៅពេលខ្ញុំ និងក្រុមការងារទើបតែចាប់ផ្ដើមបើកធ្វើអាជីវកម្ម យើងចង់បានក្រុមហ៊ុនធានារ៉ាប់រងមួយដែលអាចជឿទុកចិត្តបាននៅប្រទេសកម្ពុជា។ យើងទទួលបានការណែនាំជាច្រើនពីដៃគូរអាជីវកម្មឱ្យធានាជាមួយ ហ្វតតេ ព្រោះ ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបំផុតនៅក្នុងប្រទេស។ យើងបានទទួលការធានាពីហ្វតតេតាំងពីពេលនោះមក។ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានក្រុមការងារជនជាតិចិនដែលប្រកបដោយវិជ្ជាជីវៈ និងបានផ្តល់ការណែនាំល្អៗដល់ពួកយើងក្នុងការគ្រប់គ្រងហានិភ័យ និងអភិវឌ្ឍផ្នែកមួយចំនួនក្នុងក្រុមហ៊ុនដើម្បីជៀសផុតពីហានិភ័យនៅក្នុងអាជីវកម្មរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើក្រុមហ៊ុននេះ និងពេលចិត្តយ៉ាងខ្លាំងលើសេវាកម្មដែលហ្វតតេបានផ្ដល់ជូនឱ្យក្រុមហ៊ុនខ្ញុំ។"
លោក He Liang
នាយកដ្ឋានផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុន Shenzhou Cambodia co., LTD
វត្តមានជាង ២០ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា
ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល១៧ឆ្នាំមកហើយ
មានបុគ្គលិកប្រកបដោយវិជ្ជាជីវៈចំនួន២០០នាក់
មានសាខាចំនួន ៦ ទូទាំងព្រះរាជាណាចក្រកម្ពុជា