តើផលិតផល អាយុជីវិតលើគម្រោងគាំពារ​ ជាអ្វី?

ធានាអនាគតភ្លឺស្វាងមួយសម្រាប់លោកអ្នក និងមនុស្សជាទីស្រលាញ់ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតដែលអ្នកអាចទុកចិត្តបាន។ ផលិតផល អាយុជីវិតលើគម្រោងគាំពារ របស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ផ្តល់ការធានារ៉ាប់រងចាប់ពី ១០ ឆ្នាំ រហូតដល់កាលកំណត់អតិបរមា ៣៥ ឆ្នាំ ហើយត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឲ្យលោកអ្នកអាចសន្សំថវិកាសរុបមួយកញ្ចប់បានក្នុងរយៈពេលនោះ ដើម្បីជួយលោកអ្នកឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។

 

លោកអ្នកអាចជ្រើសរើសគម្រោងទៅតាមអាយុ កញ្ចប់ថវិកា និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ផលិតផលធានារ៉ាប់រងនេះក៏ជួយលោកអ្នកការពារសុខភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារលោកអ្នកប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតទទួលមរណភាពដោយគ្រោះអកុសលណាមួយ នៅមុនពេលដែល
បណ្ណសន្យារ៉ាប់រងរបស់លោកអ្នកដល់កាលកំណត់។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង 098 802 802 ថ្ងៃនេះ។

អត្ថប្រយោជន៍

មរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍បណ្ដាលមកពីគ្រប់មូលហេតុ
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្ដាលមកពីគ្រប់មូលហេតុ ក្រុមហ៊ុននឹងទូទាត់សំណង 100%​នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង ដូចបានបញ្ជាក់ក្នុងតារាងតម្លៃបុព្វលាភធានារ៉ាប់រង។
មរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ បណ្ដាលមកពីគ្រោះថ្នាក់
ក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្ដាលមកពីគ្រោះថ្នាក់ ក្រុមហ៊ុននឹងទូទាត់សំណង 200% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង ដូចបានបញ្ជាក់ក្នុងតារាងតម្លៃបុព្វលាភធានារ៉ាប់រង។
អត្ថប្រយោជន៍ដល់កាលកំណត់
នៅកាលបរិច្ឆេទដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង ក្រុមហ៊ុននឹងទូទាត់សំណង ១០០%​នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង បូកជាមួយនឹងអត្ថប្រយោជន៍ពិសេសត្រូវបានធានា (១% ឬ ២% ក្នុងមួយឆ្នាំ)
តើខ្ញុំត្រូវបង់បុព្វលាភធានារ៉ាប់រងប៉ុន្មាន?

យើងខ្ញុំនឹងប្រឹក្សាជាមួយលោកអ្នកទាក់ទងនឹងហិរញ្ញវត្ថុរបស់លោកអ្នក។

យើងខ្ញុំណែនាំឲ្យលោកអ្នករំលែក ១០% នៃចំណូលរបស់លោកអ្នកសម្រាប់ការបង់បុព្វលាភធានារ៉ាប់រង ដើម្បីទទួលបានទាំងការការពារ និងប្រាក់សន្សំ។
ឧទាហរណ៍៖

ប្រសិនបើលោកអ្នកសន្សំ ៥០ ដុល្លារ ក្នុងមួយខែសម្រាប់បង់បុព្វលាភធានារ៉ាប់រង ដែលមានរយៈពេល ២០ ឆ្នាំ នោះលោកអ្នកនឹងទទួលបាន៖

  • ទឹកប្រាក់សំណងដែលជាអត្ថប្រយោជន៍ដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងស្មើនឹង ១២,០០០ ដុល្លារ  
  • ទឹកប្រាក់សំណងដែលជាអត្ថប្រយោជន៍ពិសេសត្រូវបានធានាស្មើនឹង ៤,៨០០ ដុល្លារ  
  • ទឹកប្រាក់សរុបដែលនឹងត្រូវទូទាត់បាននៅចុងឆ្នាំទី ២០​ ស្មើនឹង ១៦,៨០០ដុល្លារ
  • ទំហំសំណងសម្រាប់ករណីមរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ស្មើនឹង ១២,០០០ ដុល្លារ សម្រាប់ករណីបណ្តាលមកពីគ្រប់មូលហេតុ និង ២៤,០០០ ដុល្លារ សម្រាប់ករណីបណ្ដាលមកពីគ្រោះថ្នាក់ នឹងនៅរក្សាដដែលពេញមួយកាលកំណត់នៃបណ្ណសន្យារ៉ាប់រងរយៈពេល ២០ឆ្នាំនេះ សម្រាប់ការបង់បុព្វលាភធានារ៉ាប់រងជាទៀងទាត់ដោយគ្មានការខកខាន។

 បុព្វលាភធានារ៉ាប់រងគោលអប្បបរមាក្នុងមួយឆ្នាំគឺ ២៤០ដុល្លារ។ ប៉ុន្តែ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតអាចតម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងបន្ថែមប្រសិនបើ៖

  • ស្ថានភាពសុខភាពរបស់គាត់ធ្លាក់ចុះ
  • ការងាររបស់គាត់ត្រូវបានចាត់ទុកថាជាការងារគ្រោះថ្នាក់
  • គាត់បានធ្វើសកម្មភាពកីឡាដែលគ្រោះថ្នាក់ ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗ

 

កំណត់ចំណាំមួយចំនួន៖

  • រយៈពេលបង់បុព្វលាភធានារ៉ាប់រងគឺ ស្មើនឹងកាលកំណត់របស់បណ្ណសន្យារ៉ាប់រង។
  • លោកអ្នកមានរយៈពេលអនុគ្រោះចំនួន ៣០ ថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបានជូនដំណឹងពីថ្ងៃកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង ដើម្បីបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក។
  • សូមទុកដាក់វិក្កយប័ត្រសម្រាប់ជាភស្តុតាងបញ្ជាក់ពីការបង់បុព្វលាភធានារ៉ាប់រងរបស់លោកអ្នក។
  • ក្នុងករណីដែលលោកអ្នកសម្រេចចិត្តឈប់ប្រើប្រាស់បណ្ណសន្យារ៉ាប់រងដោយប្រការណាមួយ លោកអ្នកអាចផ្ដល់ដំណឹងជាលាយលក្ខណ៍អក្សរពីការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង មកកាន់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិន (ខេមបូឌា) ម.ក ហើយលោកអ្នកអាចទទួលបានទឹកប្រាក់មួយចំនួនត្រលប់ទៅវិញ សម្រាប់បុព្វលាភធានារ៉ាប់រងដែលបានបង់រួចពីឆ្នាំទី ៣ ឡើងទៅ។

 

តើបណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានារ៉ាប់រងលើអ្វីខ្លះ?

 

 

ទទួលបានសំណង ២០០% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង ក្នុងករណីមរណភាព ឬ ពិការភាព ទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្ដាលមកពីគ្រោះថ្នាក់
បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើននៅកាលបរិច្ឆេទដល់កាល កំណត់នៃកិច្ចសន្យាធានារ៉ាប់រង
ទទួលបានការការពារដោយចំណាយតិចបំផុតចាប់ពី ២០ ដុល្លារ/ខែឡើងទៅ

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ការទាមទារសំណង
  1. ផ្តល់ដំណឹងដល់ភ្នាក់ងារយើងខ្ញុំក្នុងពេល ៣០ថ្ងៃពីថ្ងៃដែលបានកើតហេតុ។
  2. ដាក់ឯកសារចាំបាច់សម្រាប់ស្នើសុំសំណងក្នុងពេល ៩០ថ្ងៃ។
  3. ក្រុមការងារយើងខ្ញុំនឹងដំណើរការ និងចេញសំណងក្នុងរយៈពេល១០ថ្ងៃធ្វើការបន្ទាប់ពីយើងខ្ញុំបានទទួលរាល់ឯកសារចាំបាច់គ្រប់គ្រាន់។
  4. សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យទាមទារសំណងរបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៨១ ៨៨៥ ៣៩៩ ឬតាមរយៈអ៊ីម៉ែល claims@fortelifeassurance.com
ផលិតផលពាក់ព័ន្ធ