ថ្ងៃអង្គារ 12 កញ្ញា 2023
ពិធីចុះកិច្ចព្រមព្រៀងជាដៃគូរវាង ហ្វតតេ និងមន្ទីរពហុព្យាបាល និងសម្ភព មេម័រ
By Forte

 

 

 

ហ្វតតេ ពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចុះអនុស្សារណៈ ជាមួយ មន្ទីរពហុព្យាបាល និងសម្ភព មេម័រ ដែលជាមន្ទីពេទ្យដ៏ល្បីក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2023។ ភាពជាដៃគូនេះ អាចធានាបាននូវអទិភាពជូនដល់អតិថិជនជាទីគោរពរបស់យើង ក្នុងការទទួលបានការព្យាបាល និងសេវាកម្មល្អឥតខ្ចោះ នៅមន្ទីរពហុព្យាបាល និងសម្ភព មេម័រ។

 

 

 

 

 

 

ជាមួយនឹងការប្តេជ្ញាចិត្តលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រកបដោយវិជ្ជាជីវៈ ហ្វតតេ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់ដំណោះស្រាយសេវាធានារ៉ាប់រងជូនអតិថិជន ដោយក្នុងនោះរួមមាន៖ សេវាសង្គ្រោះបន្ទាន់​ 24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍ និងការទូទាត់សំណងប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងផលិតផលធានារ៉ាប់រងយ៉ាងសម្បូរបែប។ ហើយនេះក៏ជាកត្តាជម្រុញអោយ ហ្វតតេ ទទួលបានការទទួលស្គាល់ក្នុងតំបន់ជា ក្រុមហ៊ុនធានារ៉ាប់រងសុខភាពល្អជាងគេបំផុតប្រចាំឆ្នាំ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយ GlobalHealth Asia Pacific និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកដែលល្អជាងគេ ដោយ Insurance Asia។

 

 

 

 

 

 

 

 

 

ជាមួយភាពជាដៃគូនេះ យើងអាចផ្ដល់អំណាចដល់អតិថិជនរបស់យើងដោយផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព ដោយសារ មន្ទីរពហុព្យាបាល និងសម្ភព មេម័រ គឺជាមន្ទីពេទ្យដែលព្យាបាលពហុជំនាញដែលផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ ហើយមន្ទីរពហុព្យាបាលនេះ ថែមទាំងផ្ដល់នូវព័ត៌មានសម្រាប់ថែទាំសុខភាពចុងក្រោយបង្អស់ ដោយផ្អែកតាមស្តង់ដារបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ដល់សាធារណជនផងដែរ។ 

 

 

 

 

 

 

 

 

 

យើងរំភើបចំពោះកិច្ចសហការនេះ ព្រោះវាតម្រឹមយ៉ាងល្អឥតខ្ចោះជាមួយនឹងបេសកកម្មរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ដែលជំរុញកំណើន និងសុខុមាលភាព។ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ ហ្វតតេ រួមបញ្ចូលគ្នាជាមួយនឹងជំនាញដ៏ច្បាស់លាស់របស់ មន្ទីរពហុព្យាបាល និងសម្ភព មេម័រ យើងទន្ទឹងរង់ចាំក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ