ថ្ងៃព្រហស្បតិ៍ 03 សីហា 2023
Insurance Asia ទទួលស្គាល់ ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា និង ជាក្រុមហ៊ុនធានារ៉ាប់រងដែលមានគំនិតច្នៃប្រឌិតទីផ្សារឈានមុខគេនៅកម្ពុជា
By ហ្វតតេ

 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ថ្មីៗនេះ ក្រុមហ៊ុន ហ្វតតេ បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ រួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា និង ក្រុមហ៊ុនធានារ៉ាប់រងដែលមានគំនិតច្នៃប្រឌិតទីផ្សារឈានមុខគេនៅកម្ពុជា ពី ក្រុមហ៊ុន​ Insurance Asia។​​ 

 

លោក ពិន និរន្ត នាយក​ប្រតិបត្តិ នៃនាយកដ្ឋានហិរញ្ញវត្ថុ និងលោកស្រី Sharliza Rahman នាយិកា ម៉ាកយីហោ និងឌីជីថល ​របស់ហ្វតតេ ត្រូវបានផ្តល់ជាកិត្តិយសក្នុងការអញ្ជើញចូលរួមជាតំណាងពីក្រុមហ៊ុនហ្វតតេ រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗជាច្រើនទៀតមកពីអាស៊ី ក្នុងពិធីប្រគល់រង្វាន់​ Insurance Asia ស្ថិតនៅ Marina Bay Sands នៃប្រទេសសឹង្ហបុរី កាលពីថ្ងៃទី 27 ខែ កក្កដា កន្លងទៅនេះ។ 

 

ថ្លែងក្នុងពិធីនៃការប្រគល់ពានរង្វាន់នេះផងដែរ លោកស្រី Sharliza Rahman នាយិកា ម៉ាកយីហោ និងឌីជីថល ​របស់ហ្វតតេ បានមានប្រសាសន៍ថា៖ ការសម្រេចបាននូវភាពជោគជ័យទាំងនេះ ដោយសារមានការរួមចំណែក ខិតខំប្រឹងប្រែង និងស្មារតីឆ្ពោះទៅមុខពីសមាជិកគ្រប់លំដាប់ថ្នាក់នៅក្នុងក្រុមហ៊ុនទាំងមូល ដែលជាកត្តាជម្រុញអោយហ្វតតេ ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដែលមានការទទួលស្គាល់ក្នុងតំបន់អាសុី។ ហ្វតតេ សូមបង្ហាញក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនកន្លងមក។ យើងនឹងបន្តខិតខំដើម្បីឧត្តមភាព និងផ្តល់នូវបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ សម្រាប់អតិថិជនរបស់យើង”។

 

 

  

ពានរង្វាន់ទីមួយដែលទទួលបានគឺជា “ក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ដែរនេះរាប់ជាពានរង្វាន់លើកទីបី សម្រាប់ហ្វតតេ ដែលបានទទួល។ ពានរង្វាន់នេះ សរបញ្ជាក់ពីការខិតខំរបស់យើងក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត ហើយនេះក៏ជាហេតុផលចម្បងជម្រុញអោយហ្វតតេ អាចបន្តគ្រប់គ្រងចំណែកទីផ្សារធានារ៉ាប់រងទូទៅ រហូតដល់ 45% នៃចំណែកទីផ្សារសរុបក្នុងប្រទេសកម្ពុជា។ យោងទៅតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនហ្វតតេ បានបង្ហាញអោយឃើញថា ក្រុមហ៊ុនទទួលបានបុព្វលាភសរុប មានទឹកប្រាក់ជិត 60លានដុល្លារ និងបានទូទាត់សំណងទៅកាន់អតិថិជន របស់ខ្លួនមានទឹកប្រាក់ ចំនួន 19លានដុល្លារ ដែលស្ទើរតែពាក់កណ្តាលនៃ ចំនួនបុព្វលាភសរុបនៃប្រទេសកម្ពុជាសម្រាប់ប្រភេទធានារ៉ាប់រងទាំងពីរបូកចូលគ្នា។

 

សមិទ្ធិផលសំខាន់មួយក្នុងចំណោមសមិទ្ធិផលសំខាន់ៗរបស់យើងគឺ ក្នុងឆ្នាំ 2022 ហ្វតតេ បានបង្កើតជាគំនិតផ្តួចផ្តើម និងធ្វើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ សម្រាប់វិស័យកសិកម្មក្នុងស្រុក ដោយក្នុងនោះហ្វតតេ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់ ដែលផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ (WICI) ជូនប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។ បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ នេះត្រូវបានរចនាឡើង ក្នុងគោលបំណងការពារកសិករខ្នាតតូច ពីការខាតបង់ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ផ្សេងៗ និងការប្រែប្រួលអាកាសធាតុ។ ជាលទ្ធផលកាលពីឆ្នាំ 2022 កន្លងទៅ បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ របស់យើង បានផ្តល់សំណងជូនដល់កសិករចំនួន 1,620 គ្រួសារ និងការពារផ្ទៃដីសម្រាប់ដាំដំណាំចំនួន 2,424 ហិកតា។ បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ (WICI) នេះពិតមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករគ្រប់រូប ដោយសារវិស័យកសិកម្មបានរួមចំណែកជាងមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា និងជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស។

 

លើសពីនោះផងដែរ យើងក៏បានឈ្នះពានរង្វាន់ជា “ក្រុមហ៊ុនធានារ៉ាប់រងដែលមានគំនិតច្នៃប្រឌិតទីផ្សារឈានមុខគេនៅកម្ពុជា” ទៅលើការធ្វើឱ្យម៉ាកយីហោកាន់តែមានបច្ចុប្បន្នភាពជាងមុន។ ការធ្វើបច្ចុប្បន្នភាពនេះ បានបង្កើតឡើងដើម្បីផ្តោតលើសេវាកម្មអតិថិជន និងប្រព័ន្ធផ្សព្វផ្សាយតាមឌីជីថលឲ្យកាន់តែសុីជម្រៅ។ នេះចាត់ទុកជាជំហានដ៏ធំបំផុតមួយឆ្ពោះទៅរកទំនើបភាវូបនីយកម្ម តាមរយៈការក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនអាចទិញការធានារ៉ាប់រងតាមអ៊ីនធឺណិតបានភ្លាមៗ។ នេះបានធ្វើឱ្យផលិតផលធានារ៉ាប់រងកាន់តែងាយស្រួលសម្រាប់អ្នកទិញធានារ៉ាប់រងជំនាន់ថ្មី។​​

 

ក្រៅពីការធ្វើទំនើបកម្ម យើងក៏មានគោលបំណងធ្វើឱ្យម៉ាកយីហោមានភាពងាយស្រួលក្នុងការប្រើប្រាស់​ សម្រាប់អ្នកប្រើប្រាស់។ យើងបាន​ផ្លាស់ប្តូរការរចនាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងស្រុងឲ្យមើលទៅពោរពេញដោយក្ដីសង្ឃឹម បូកផ្សំជាមួយនឹងការ ជម្រុញទឹកចិត្តបន្ថែមទៀត ដើម្បីឲ្យអ្នកប្រើប្រាស់របស់ ហ្វតតេ ទទួលបានអារម្មណ៍ "រស់នៅដោយភាពជឿជាក់"។​ ដោយមាន ការផ្លាស់ប្ដូរម៉ាកយីហោររបស់យើងតាម ប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់បែបនេះ យើងសង្ឃឹមថានឹងមានការទទួលស្គាល់ ពីប្រេន របស់យើងជាងមុន ទាំងក្នុងស្រុក និងប្រទេសឡាវ។ 

 

យើងពិតជាមានកិត្តិយសណាស់ដែលមានការ​ទទួល​ស្គាល់​ក្នុង​ចំណោម​ក្រុមហ៊ុនឧស្សាហកម្ម​ធានា​រ៉ាប់​រង​ជាង 130ក្រុមហ៊ុន នៅ​ទូទាំង​អាស៊ីសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ពានរង្វាន់ទាំងនេះដើរតួជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់យើងក្នុងការបន្តបេសកកម្ម ក៏ដូចជាក្នុងការផ្តល់អំណាចដល់មនុស្សគ្រប់គ្នាឱ្យរស់នៅដោយភាពជឿជាក់។

 

 

 

 

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ