ថ្ងៃអង្គារ 12 ធ្នូ 2023
បណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់ ហ្វតតេ ដែលមានតម្លៃសមរម្យអាចការពារអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីការចំណាយដែលមិននឹកស្មានដល់
By ហ្វតតេ

 

 

 

នៅក្នុងព្រះរាជាណាចក្រកម្ពុជា គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវតែងតែកើតឡើងជាញឹកញាប់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឧប្បត្តិហេតុទាំងនេះអាចបង្កផលវិបាកលើថវិការបស់អ្នក ដែលបណ្តាលឱ្យមានការចំណាយដែលមិនបានរំពឹងទុកជាមុន ដែលអាចប៉ះពាល់ដល់ប្រាក់សន្សំផ្ទាល់ខ្លួន ជាពិសេសពទៅលើអ្វីដែលអ្នកចង់សម្រេច។ ជាសំណាងល្អ បណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់ ហ្វតតេ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ វាពិតមានសារៈសំខាន់ណាស់ក្នុងការមានបណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់ ហ្វតតេ ព្រោះវាអាចជួយសង្រ្គោះអ្នកពីការចំណាយដ៏ច្រើនដែលតែងតែមកជាមួយគ្រោះថ្នាក់។

 

 

បណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់ ហ្វតតេ ជួយការពារមនុស្សជាទីស្រឡាញ់របស់លោកអ្នក និងសុវត្ថិភាពយានយន្ត ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ។ មិនថាលោកអ្នកធ្វើដំណើរដើម្បីធ្វើជំនួញអាជីវកម្ម ឬ កម្សាន្ត ក្នុងករណីយានយន្តលោកអ្នកចតចោលយ៉ាងណាក្តី លោកអ្នកអាចកាត់ បន្ថយហានិភ័យសម្រាប់ការចំណាយជួសជុល ឬសំណងផ្សេងៗ។ 

 

 

នៅពេលមានគ្រោះថ្នាក់ បណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់យើង នឹងធានាលើការខាតបង់ដែលអ្នកបានបង្កឡើងចំពោះអ្នកបើកបរផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ពួកគេ ដូចជាការចំណាយទៅលើសំណងទៅកាន់អ្នកបើកបរផ្សេងទៀត (នៅពេលអ្នកបង្ករបួសស្នាមដល់រាងកាយពួកគេ ឬពិការភាពអចិន្ត្រៃយ៍ ឬមរណភាពក្នុងករណីគ្រោះថ្នាក់)។ ក្រោមបណ្ណសន្យារ៉ាប់រងនេះ យើងនឹងផ្តល់ជូននូវសេវាកម្ម ក្នុងការសម្របសម្រួលស្ថានការណ៍នៅកន្លែងកើតហេតុ ដោយមានក្រុមការងារដោះស្រាយសំណង 24 ម៉ោង រង់ចាំផ្ដល់ជំនួយ 24ម៉ោងក្នុង1ថ្ងៃ 7ថ្ងៃក្នុង1 សប្ដាហ៍ ផងដែរ។ ក្រុមការងារ​ឆ្លើយតបបន្ទាន់ 24/7 RED team គឺជាក្រុមដោះស្រាយនិងសម្របសម្រួលលើករណីគ្រោះថ្នាក់ចរាចរណ៍ជូនអតិថិជនភ្លាមៗទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាមួយការព្រឹក្សាផ្នែកច្បាប់និងសំណងហិរញ្ញវត្ថុ។ ប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ​ណាមួយ សូមធ្វើការទាក់ទងមកកាន់លេខទូរស័ព្ទដែលបម្រើសេវាកម្ម24ម៉ោង 098 793 999 ឬ 078 336 999 សម្រាប់ជំនួយការទូទាំងប្រទេស។ យើងធានាថា ក្រុមការងារ RED Team នឹងទៅជួយលោកអ្នកអោយបានលឿនបំផុត ប្រសិនជាលោកអ្នកស្ថិតនៅក្នុងតំបន់ដែលបានកំណត់ដូចជា​ ក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងកំពង់ចាម។ 

 

 

ជ្រើសរើសយកបណ្ណសន្យារ៉ាប់រងលើទោចក្រយានយន្ត របស់ ហ្វតតេ នៅថ្ងៃនេះ ដើម្បីបើកបរដោយភាពជឿជាក់។

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ