ថ្ងៃច័ន្ទ 22 មករា 2024
ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ភីអ៊ិលស៊ី ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើអាជីវកម្មប៊េងកាសួរេន
By ហ្វតតេ

 

 

យើងខ្ញុំមានសេចក្ដីត្រេកអរក្នុងការប្រកាសការចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើអាជីវកម្មប៊េងកាសួរេន រវាង ហ្វតតេ និង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី 18 ខែមករា ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន  ហ្វតតេ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គណៈគ្រប់គ្រង និងបុគ្គលិក នៃស្ថាប័នទាំងពីរ។

 

 

 

 

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ស៊ីអាយអិមប៊ី គ្រុប ដែលផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ បម្រើដល់មនុស្សគ្រប់រូប និងអាជីវកម្មគ្រប់ប្រភេទ។​ ក្រៅពីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាមរយៈ សេវាបញ្ញើ-សន្សំ សេវាឥណទាន និងសេវាប្រាក់កម្ចី ក៏ដូចជាសេវាកម្មធនាគារពាណិជ្ជតាមរយៈ ហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ និងប្រាក់កម្ចីសាជីវកម្ម ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក៏ជាធនាគារមួយដែលឈានមុខគេ ក្នុងការផ្តល់យោបល់ប្រឹក្សា និងជំនួយទាក់ទងនឹងការធ្វើផែនការហិរញ្ញវត្ថុ និងការសម្រេចចិត្តសម្រាប់ការវិនិយោគ។ 

 

 

 

 

កិច្ចសហប្រតិបត្តិការមួយនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅការពង្រឹងការការពារសុខមាលភាពហិរញ្ញវត្ថុ ដែលរួមចំណែកដល់ស្ថិរភាពផ្នែកហិរញ្ញវត្ថុ របស់គ្រួសារ និងអាជីវកម្ម។ លើសពីនេះ ភាពជាដៃគូនេះ នឹងចូលរួមបង្កើតឱកាសពង្រីកនូវការវិនិយោគ នវានុវត្តន៍ និងជម្រុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ ដែលសុទ្ធតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

 

 

 

 

ដោយចែករំលែកនូវគោលបំណងតែមួយក្នុងការផ្តល់នូវស្ថិរភាពផ្នែកហិរញ្ញវត្ថុដល់សហគមន៍ និងអ្នកប្រើប្រាស់ ការសហការរបស់ដៃគូរទាំងពីរ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅរួម និងអនុញ្ញាតឱ្យមនុស្សគ្រប់រូបទាំងអស់នៅក្នុងតំបន់ទទួលយកជីវិតប្រកបដោយភាពជឿជាក់ ។

 

 

អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ