បានទិញរួចហើយ? ស្វែងរកបណ្ណសន្យារ៉ាប់រងរបស់អ្នក

អ្នកត្រូវបានការពារគ្រប់ពេលវេលា គ្រប់ទីកន្លែង។

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលដែលមានតម្លៃសមរម្យធ្វើឱ្យលោកអ្នកទទួលបាននូវភាពកក់ក្តៅក្នុងគ្រួសារ។

 

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលមួយអាចសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នក និងគ្រួសារ ប្រសិនបើអ្នកជួបនឹងឧបទ្ទវហេតុចៃដន្យណាមួយ។ នៅពេលបច្ចុប្បន្ននេះ ការចំណាយលើផ្នែកវេជ្ជសាស្ត្រមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចនេះប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ វានឹងធ្វើឱ្យប៉ះពាល់លើហិរញ្ញវត្ថុគ្រួសារអ្នកយ៉ាងខ្លាំង។ បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិនឹងការពារអ្នកពីបញ្ហាហិរញ្ញវត្ថុ ជាពិសេសអ្នកនឹងទទួលបានការធានាលើថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រទាំងនៅក្នុង និងក្រៅប្រទេសផងដែរ ។

 

ប្រសិនបើមាន បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ្នកអាចទទួលបានភាពកក់ក្តៅ និងការការពារផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ មិនថាអ្នកនៅទីណានោះទេ។ ទោះបីជាអ្នកកំពុងស្ថិតនៅទីណាក៏ដោយ បើអ្នកមិនអាចទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកទេ អ្នកនៅតែអាចទទួលបានជំនួយពីយើងគ្រប់ពេល។ បើស្ថិតនៅក្នុងស្ថានភាពដែលត្រូវសង្គ្រោះបន្ទាន់ យើងនឹងរៀបចំសេវាសង្គ្រោះបន្ទាន់ផ្លូវគោក ឬផ្លូវអាកាស ដើម្បីបញ្ជូនអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ទៅកាន់មន្ទីរពេទ្យជំនាញដែលនៅជិតបំផុត។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត

បណ្ណសន្យារ៉ាប់រងនេះអាចផ្តល់ការធានាលើថ្លៃចំណាយដូចជា៖

សេវាសង្គ្រោះអន្តរជាតិ 24/7
យើងនឹងរៀបចំការបញ្ជូនបន្ទាន់តាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតអាចជាមន្ទីរពេទ្យក្នុងប្រទេសឬមន្ទីរពេទ្យក្រៅប្រទេសដោយស្របតាមយោបល់របស់វេជ្ជបណ្ឌិតចាត់តាំងនិងវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ ដោយមានធានារួមបញ្ចូលទាំងការបញ្ជូនសមាជិកគ្រួសារឬមិត្តភក្តិម្នាក់ដែលត្រូវទៅតាមមើលថែអ្នក
ការធ្វើមាតុភូមិនិវត្តន៍
បន្ទាប់ពីព្យាបាលជាសះស្បើយ យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍អ្នកត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ
ការធ្វើមាតុភូមិនិវត្តន៍សាកសព
ក្នុងករណីអ្នកទទួលមរណភាព យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍សាកសពឬធាតុត្រលប់មកប្រទេសកំណើតឬប្រទេសស្នាក់នៅរបស់អ្នកវិញ
មរណភាពបណ្តាលមកពីគ្រោះថ្នាក់
យើងនឹងទូទាត់សំណងជូនអ្នកទទួលផលរបស់អ្នក ក្នុងករណីអ្នកទទួលមរណភាពបណ្តាលមកពីគ្រោះថ្នាក់
ពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់
យើងនឹងទូទាត់សំណងជូនអ្នក ក្នុងករណីអ្នកមានពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ទៅតាមកម្រិតពិការភាព
ថ្លៃព្យាបាលរបួស
យើងទូទាត់ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្ររួមបញ្ចូលទាំងការពិនិត្យតាមដានផ្សេងៗដែលផ្តល់ជូនរហូតដល់ការធានាកំណត់ប្រចាំឆ្នាំជាអតិបរមា
តើប្រភេទគ្រោះថ្នាក់អ្វីខ្លះ ដែលស្ថិតក្រោមការធានា?

គម្រោងនេះរ៉ាប់រងរបួសផ្ទាល់ខ្លួនទាំងឡាយដែលកើតឡើងដោយឧបទ្ទវហេតុនានា ដូចមានចែងខាងក្រោម និងជាច្រើនទៀត៖

គ្រោះថ្នាក់ចរាចរណ៍
ការរលាកដោយអគ្គីភ័យ
ការប៉ះទង្គិចអ្វីមួយ
របួសត្រចៀក ឬភ្នែក
ការពុលចំណីអាហារ
ការលង់ទឹក
របួសដោយពស់ចឹក សត្វទិច ឬឆ្កែខាំ
និងគ្រោះថ្នាក់ផ្សេងៗទៀត

មើលតារាងតម្លៃឥឡូវនេះ ហើយទទួលបាននូវការការពារពីថ្ងៃនេះ

ប្រភេទធានារ៉ាប់រង
Type of Policy Cover
តារាងគម្រោងអត្ថប្រយោជន៍បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ
ជ្រើសរើសគម្រោងដែលត្រឹមត្រូវសម្រាប់អ្នក ជាមួយនឹងជម្រើសធានារ៉ាប់រងដែលមានភាពបត់បែនបាន។

គម្រោង

សំរឹទ្ធ
(ដុល្លាអាមេរិក)
ប្រាក់
(ដុល្លាអាមេរិក)
មាស
(ដុល្លាអាមេរិក)
ពេជ្រ
(ដុល្លាអាមេរិក)
ផ្នែកទីI: គ្រោះថ្នាក់បុគ្គល
1.
1. មរណភាព និងពិការភាពជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់
1.1
1.1 មរណភាព បណ្តាលមកពីគ្រោះថ្នាក់
1.2
1.2 ពិការភាពជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់
5,000
10,000
20,000
50,000
2.
2. ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់       * មិនមានកំណត់ចំនួនគ្រោះថ្នាក់ ប៉ុន្តែសំណងសរុបមិនឱ្យលើសពីទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំ
2.1
2.1 ការព្យាបាលរបួស បណ្តាលមកពីគ្រោះថ្នាក់ ដោយសម្រាកព្យាបាល និងដោយមិនសម្រាកព្យាបាល (រាប់បញ្ចូលទាំងការពុលអាហារ ពស់ចឹក និងសត្វល្អិតទិចឬខាំ) [នៅពេលមិនមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទីII]
500
1,000
2,000
3,000
2.2
2.2 រថយន្តគិលានសង្គ្រោះក្នុងប្រទេស [នៅពេលមិនមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទីII]
300
2.3
2.3 ថ្លៃចំណាយផ្នែកវេជ្ជសាស្រ្ត ដោយសារការប្លន់ [នៅពេលមិនមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទីII]
2,000
2.4
2.4 ការព្យាបាលរបួស បណ្តាលមកពីគ្រោះថ្នាក់ ដោយសម្រាកព្យាបាល [នៅពេលមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទីII] *កម្រិតមិនទូទាត់សំណង៖ 25%
5,000
10,000
20,000
50,000
3.
3. ថវិកាឧបត្ថម្ភ
3.1
3.1 ថវិកាឧបត្ថម្ភឪពុកម្តាយបង្កើត [ក្នុងករណីសមាជិកធានារ៉ាប់រងទទួលមរណភាពដែលបានទទួលសំណងក្រោមអត្ថប្រយោជន៍1.1 ហើយឪពុកម្តាយបង្កើតរបស់គាត់មានអាយុចាប់ពី60ឆ្នាំឡើងទៅ។ ប្រគល់ជូនបានយ៉ាងច្រើន2នាក់]
250 សម្រាប់ម្នាក់
អតិបរមា 500
3.2
3.2 ថវិកាឧបត្ថម្ភកូនបង្កើតឬកូនស្មុំ [ក្នុងករណីសមាជិកធានារ៉ាប់រងទទួលមរណភាពដែលបានទទួលសំណងក្រោមអត្ថប្រយោជន៍1.1 ហើយកូនបង្កើតឬកូនស្មុំរបស់គាត់មានអាយុក្រោម18ឆ្នាំ។ ប្រគល់ជូនបានយ៉ាងច្រើន 2 នាក់។]
250 សម្រាប់ម្នាក់
អតិបរមា 500
3.3
3.3 ថវិកាឧបត្ថម្ភសិស្សានុសិស្ស [ក្នុងករណីសមាជិកត្រូវបានធានារ៉ាប់រងដែលជាសិស្សានុសិស្សអាយុក្រោម18ឆ្នាំ មានពិការភាពជាអចិន្ត្រៃយ៍ និងបានទទួលសំណងក្រោមអត្ថប្រយោជន៍1.2]
10% នៃសំណងទឹកប្រាក់ពិការភាពជាអចិន្ដ្រៃយ៍
អតិបរមា
1,000
3.4
3.4 ប្រាក់រង្វាន់សិស្សពូកែ [ក្នុងករណីកូនបង្កើតឬកូនស្មុំរបស់សមាជិកធានារ៉ាប់រងជាបេក្ខភាពប្រលងសិស្សពូកែទូទាំងប្រទេសថ្នាក់ទី9 និងថ្នាក់ទី12 ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា]
250 សម្រាប់កូនម្នាក់
មិនកំណត់ចំនួនកូន
4.
4. អត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត
4.1
4.1 ការបាត់ខ្លួន
5,000
10,000
20,000
50,000
4.2
4.2 ថវិកាចូលរួមរំលែកមរណទុក្ខ (មរណភាពមិនមែនបណ្តាលមកពីគ្រោះថ្នាក់)
500
4.3
4.3 ប្រាក់បន្ថែមពេលគ្មានការទាមទារសំណង
5% ក្នុងមួយឆ្នាំ (រហូតដល់អតិបរមា 25%)
4.4
4.4 ពស់ចឹក និងសត្វល្អិតទិចឬខាំ
អនុលោមទៅតាមទឹកប្រាក់ធានាតាម ព្រឹត្តិការណ៍ដែលត្រូវបានធានានីមួយៗ
ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំសម្រាប់ ផ្នែកទី I៖ អត្ថប្រយោជន៍ 1, 2 និង 4
5,000
10,000
20,000
50,000
ផ្នែកទីII: សេវាសង្គ្រោះអន្តរជាតិ
5.
5. ការបញ្ជូនបន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
6.
6. ការធ្វើមាតុភូមិនិវត្តន៍បន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
7.
7. ការធ្វើមាតុភូមិនិវត្តន៍សាកសពឬធាតុ បណ្តាលមកពីគ្រោះថ្នាក់
ធានាទាំងស្រុង

ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ផ្តល់ជំនួយពេលដែលអ្នកត្រូវការចាំបាច់
ហេតុការណ៍កើតឡើងចៃដន្យ
អ្នកកំពុងធ្វើដំណើរទៅធ្វើការ បន្ទាប់មកក៏ជួបនឹងគ្រោះថ្នាក់។ អ្នកអាចទាក់ទងហៅសេវាសង្គ្រោះបន្ទាន់។
អ្នកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យនឹងពិនិត្យមើលការគ្រោះថ្នាក់របស់អ្នក បន្ទាប់មក ពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញរបស់ ហ្វតតេ អំពីស្ថានភាពរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តថាត្រូវព្យាបាលក្នុង ឬបញ្ជូនទៅក្រៅប្រទេស។ ក្រុមការងារនឹងព្យាយាមរៀបចំការបញ្ជូនបន្ទាន់ក្នុងរយៈពេលត្រឹមតែ 48 ម៉ោងប៉ុណ្ណោះ*
ដំណាក់កាលព្យាបាល
ការធានាលើការព្យាបាលរហូតដល់ការកំណត់ប្រចាំឆ្នាំជាអតិបរមាសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក (សូមពិនិត្យមើលតារាងអត្ថប្រយោជន៍)។ ហ្វតតេធានាទាំងស្រុងចំពោះថ្លៃបញ្ជូន និងការធ្វើមាតុភូមិនិវត្តន៍។
សំណងរបស់អ្នកនឹងត្រូវទូទាត់រហ័សបំផុត
ក្រុមការងារនឹងព្យាយាមទូទាត់សំណងក្នុងរយៈពេល 14 ថ្ងៃធ្វើការ* *អនុលោមតាមលក្ខខណ្ឌ និងឯកសារដែលផ្តល់ជូនគ្រប់គ្រាន់។
ផលិតផលពាក់ព័ន្ធ