ថ្ងៃពុធ 30 វិច្ឆិកា 2022
ការទូទាត់បុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីទូរស័ព្ទ
By Forte Life

 

របៀបបង់បុព្វលាភធានារ៉ាប់រងតាមរយៈកម្មវិធី App ក្នុងទូរស័ព្ទដៃរបស់ធនាគារសហការណ៍

 

 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេប៊ីអេ​ (ABA)
 • បង់បុព្វលាភធានារ៉ាប់រងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)
 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេស៊ីលីដា (ACLEDA)
 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារឯកទេស វីង (Wing)

 

ខាងក្រោមនេះ គឺជាដំណាក់កាលនីមួយៗនៃការទូទាត់បុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីលើទូរស័ព្ទដៃ របស់ធនាគារសហការណ៍៖

 

 • ជំហានទី១៖ ចូលទៅកាន់កម្មវិធី ABA App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក រួចចុច ទូទាត់ប្រាក់(Payments)

 • ជំហានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)

 • ជំហានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance

 • ជំហានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ រួចបំពេញចំនួនទឹកប្រាក់ (Amount) បន្ទាប់មកចុច បង់ឥឡូវ (Pay Now)

 • ជំហានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់ (Amount) លេខបណ្ណសន្យារ៉ាប់រង និងឈ្មោះម្ចាស់បណ្ណសន្យារ៉ាប់រង បន្ទាប់មកចុច

 

 

 • ជំហានទី១៖ ចូលក្នុងកម្មវិធី ក្នុងទូរស័ព្ទដៃរបស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​​AMK

 • ជំហានទី២៖ ជ្រើសរើសយក​ ទូទាត់ប្រាក់(Payments)

 • ជំហានទី៣៖​ ជ្រើសរើសយក ធានារ៉ាប់រង​ (Insurance)

 • ជំហានទី៤៖ ជ្រើសរើសយក (Forte Life Assurance (Cambodia) Plc.)

 • ជំហានទី៥៖ ជ្រើសរើស លេខគណនី​  រួចវាយបញ្ជូលលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ ហើយនឹងសរសេរ  ចំណាំ (Remarks) (ឈ្មោះអតិថិជន)

 • ជំហានទី៦៖ ចុច (done) រួចចុច​ បន្ត(Continue)

 • ជំហានទី7៖ ផ្ទៀងផ្ទាត់ចំនួនទឹកប្រាក់ដែលត្រូវបង់ ហើយចុច បន្ត (Continue)

 • ជំហានទី៨៖​ វាយបញ្ជូលលេខកូដសំងាត់៦ខ្ទង់ ហើយចុច បន្ត (Continue) ជាការស្រេច

 • ជំហានទី១៖ ចូលក្នុងកម្មវិធីអេស៊ីលីដាទាន់ចិត្ត ជ្រើសរើសយក “បង់ប្រាក់“Payments”  

 • ជំហានទី២៖ ដាក់ម្រាមដៃ ឬផ្ទៃមុខតាមកាមេរ៉ា ឬបញ្ចូលលេខសម្ងាត់ (PIN) 6ខ្ទង់

 • ជំហានទី៣៖ ជ្រើសរើសយក “វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង“Insurance Bill”

 • ជំហានទី៤៖ ជ្រើសយក ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ​ម.ក​ Forte Life Assurance (Cambodia) Plc.

 • ជំហានទី៥៖ ជ្រើសរើស លេខគណនី រួចបញ្ចូលព័ត៌មាន លេខបណ្ណសន្យារ៉ាប់រង (Policy Number) 12ខ្ទង់ វាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់ រួចចុច យល់ព្រម “OK”

 • ជំហានទី៦៖ ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “យល់ព្រម“Confirm”

 

 • ជំហានទី១៖ ចូលទៅកាន់កម្មវិធី​ Wing App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក ហើយចុចបង់វិក្កយបត្រ (Bills Payment)

 • ជំហានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)

 • ជំហានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance (Cambodia) Plc.

 • ជំហានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់  រួចបំពេញចំនួនទឹកប្រាក់(Amount) បន្ទាប់មកចុច បង់(Pay)

 • ជំហានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់(Amount) លេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (policy number) បន្ទាប់មកចុច បន្ត(continue)

 • ជំហានទី៦៖ វាយបញ្ជូលលេខកូដសំងាត់4ខ្ទង់ របស់គណនីធនាគាលោកអ្នកជាការស្រេច

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ