អំពីយើងខ្ញុំ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយប្តេជ្ញាផ្តល់ការការពារអាយុជីវិត និងផលិតផលវិនិយោគដែលសាកសមនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ ដោយប្រើប្រាស់បទពិសោធន៍របស់ ហ្វតតេ នៃទីផ្សារក្នុងស្រុកអស់រយៈពេលជាង ២០ឆ្នាំ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ មានគោលបំណងធ្វើឱ្យការធានារ៉ាប់រងអាយុជិវិតអាចប្រើប្រាស់បានសម្រាប់គ្រប់គ្រួសារទៅតាមកម្រិតប្រាក់ចំណូលរបស់ពួកគេ

 

ជាមួយនឹងក្រុមអ្នកជំនាញធានារ៉ាប់រងអាយុជីវិតដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងតំបន់ រួមផ្សំជាមួយអ្នកជំនាញក្នុងស្រុក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ផ្តល់នូវភាពច្នៃប្រឌិត តម្លៃសមរម្យ និងងាយស្រួលយល់អំពីផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈសេវាកម្មដែលផ្តោតលើអតិថិជនដើម្បីជួយការពារគ្រួសាររបស់ពួកគាត់

ហ្វតតេ ឡាយហ្វ៍