តើផលិតផល អាយុជីវិតមានកាលកំណត់ជាក្រុម ជាអ្វី?

នយោជិតជាទ្រព្យសកម្មដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុននីមួយៗ។ ការផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងក្រោមផលិតផល អាយុជីវិតមានកាលកំណត់ជាក្រុម គឺជាផ្នែកមួយនៃអត្ថប្រយោជន៍សម្រាប់បុគ្គលិកដើម្បីលើកទឹកចិត្តឱ្យពួកគាត់ខិតខំបំពេញការប្រកបដោយកម្លាំងចិត្ត និងភាពរីករាយ និងមិនមានក្តីបារម្ភ។ ផលិតផលនេះ នឹងផ្តល់ទំនុកចិត្តដល់ពួកគាត់ផ្ទាល់ និងដល់ក្រុមគ្រួសារពួកគាត់ផងដែរ ប្រសិនបើមានគ្រោះអកុសលណាមួយកើតឡើងជាយថាហេតុ។

 

រៀបចំគម្រោងអត្ថប្រយោជន៍ធានារ៉ាប់រងទៅតាមតម្រូវការរបស់លោកអ្នកជាមួយនឹងផលិតផល អាយុជីវិតមានកាលកំណត់ជាក្រុម  សម្រាប់នយោជិតចាប់ពី ១០ នាក់ឡើងទៅ។ ក្រោមផលិតផលនេះ យើងផ្តល់ជូនការធានារ៉ាប់រងមួយដែលអាចបន្តសុពលភាពបានរៀងរាល់ឆ្នាំ ជាមួយនឹងបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ ហើយមានទំហំសំណងធំជាង ១​ លានដុល្លារ ក្នុងមួយឆ្នាំ។ ផលិតផលនេះ ក៏ផ្តល់សំណងទឹកប្រាក់ត្រូវបានធានារ៉ាប់រងទៅកាន់ក្រុមគ្រួសារនយោជិតផងដែរ ក្នុងករណីពួកគេជួបឧបទ្ទវហេតុណាមួយដែលត្រូវបានធានាដោយកិច្ចសន្យាធានារ៉ាប់រងនេះ។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង 098 802 802 ថ្ងៃនេះ។

អត្ថប្រយោជន៍សំខាន់ៗ

ការធានារ៉ាប់រងចាប់ពីបុគ្គលិក ១០នាក់ ឡើងទៅ
បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យ ជាមួយនឹងទឹកប្រាក់ត្រូវបានធានារ៉ាប់រងខ្ពស់
ផ្ដល់ការធានាដែលមានភាពបត់បែនទៅតាមតម្រូវការរបស់អតិថិជន
លក្ខណៈពិសេសរបស់ផលិតផល អាយុជីវិតមានកាលកំណត់ជាក្រុម មានដូចជា៖

ចំណាយតិចចំណេញច្រើន ជាមួយនឹងបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ
ការធានារ៉ាប់រងជាក្រុមបែបនេះ ជួយកាត់បន្ថយចំណាយរបស់អ្នកជាមួយនឹងបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ បើប្រៀបធៀបជាមួយនឹងគម្រោងធានារ៉ាប់រងអាយុជីវិតដទៃទៀត។

ការរៀបចំគម្រោងធានារ៉ាប់រងជាក្រុមទៅតាមតម្រូវការរបស់លោកអ្នក
ក្នុងនាមជានិយោជក អ្នកមានជម្រើស និងភាពបត់បែនក្នុងការផ្តល់អត្ថប្រយោជន៍ការងារបន្ថែមសម្រាប់និយោជិតរបស់លោកអ្នក ទៅតាមអាយុ ប្រាក់បៀវត្សរ៍ តំណែង និងអតីតភាពការងាររបស់ពួកគាត់នៅក្នុងក្រុមហ៊ុន។

ការពិនិត្យសុខភាពតិចតួចបំផុត
សមាជិកដែលបានស្នើសុំធានារ៉ាប់រងមិនចាំបាច់ធ្វើការពិនិត្យសុខភាពជាមុន ដើម្បីអាចទទួលបានការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រង អាយុជីវិតមានកាលកំណត់ជាក្រុម នោះទេ។


ការផ្តល់សំណងធំជាងមុន
ទំហំសំណងនៃគម្រោងនេះ គឺខ្ពស់ជាងទំហំសំណងរបស់គម្រោងធានារ៉ាប់រងអាយុជីវិតបុគ្គល។

ការធានារ៉ាប់រង ២៤ ម៉ោងទូទាំងពិភពលោក
កិច្ចសន្យាធានារ៉ាប់រងនេះ ផ្តល់ការធានាពេញ ២៤ម៉ោង និងទូទាំងពិភពលោក សម្រាប់ហេតុការណ៍ដែលស្ថិតនៅក្រោមការធានា។

ផលប្រយោជន៍ផ្នែកពន្ធដារ
បុព្វលាភធានារ៉ាប់រងនៃផលិតផល អាយុជីវិតមានកាលកំណត់ជាក្រុម នេះ ត្រូវបានអនុញ្ញាតឲ្យរាប់បញ្ចូលការកាត់ពន្ធនៅក្នុងបញ្ជីហិរញ្ញវត្ថុ។

 

តើទំហំទឹកប្រាក់ត្រូវបានធានារ៉ាប់រងសម្រាប់និយោជិតត្រូវបានគណនាដោយរបៀបណា?

លោកអ្នកអាចជ្រើសរើស ការធានារ៉ាប់រងសម្រាប់និយោជិតដែលមានភាពសកម្មក្នុងការងារ និងជាបុគ្គលិកធ្វើការពេញម៉ោងរបស់ក្រុមហ៊ុនអ្នកបានតាមវិធីមួយក្នុងចំណោមវិធីខាងក្រោម៖
1. ផ្តល់ការធានារ៉ាប់រងស្មើគ្នាទាំងអស់ទៅកាន់និយោជិតគ្រប់រូបដោយមិនគិតពីមុខ

    តំណែងរបស់ពួកគាត់។ ឧទាហរណ៍៖ អ្នកអាចកំណត់ទឹកប្រាក់ត្រូវបានធានា

    រ៉ាប់រងដែលស្មើនឹង ១0,000 ដុល្លារ សម្រាប់បុគ្គលិកគ្រប់រូប។
2. ផ្តល់ការធានារ៉ាប់រងខុសៗគ្នាទៅកាន់និយោជិតទៅតាមមុខតំណែង និងអតីត

    ភាពការងាររបស់ពួកគាត់។ ឧទាហរណ៍៖ ៣០,០០០ ដុល្លារ សម្រាប់តំណែង

    ប្រធានគ្រប់គ្រង ២0,000 ដុល្លារ សម្រាប់តំណែងជាមន្ត្រី និង ១0,000 ដុល្លារ

    តំណែងក្រោមនេះ។
3. ផ្តល់ការធានារ៉ាប់រងខុសៗគ្នាទៅតាមប្រាក់បៀវត្សរបស់និយោជិតដោយគុណ

    នឹង ១២, ២៤ ឬរហូតដល់ ៣៦ ដង។ ឧទាហរណ៍៖ ប្រសិនបើប្រាក់បៀវត្ស

    បុគ្គលិកគ្រប់គ្រងសើ្ម នឹង ១,000ដុល្លារ ក្នុងមួយខែ ហើយនិយោជក

    ជ្រើសរើសយកការធានារ៉ាប់រងដោយគុណនឹង ២៤ ដងនៃប្រាក់បៀវត្ស

    របស់ពួកគាត់ នោះចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងគឺសើ្មនឹង

    ២៤,000 ដុល្លារ។

ក្នុងនាមជានិយោជក ផលិតផលធានារ៉ាប់រងនេះផ្តល់ជូននូវភាពបត់បែនបានច្រើនដោយផ្តល់នូវគម្រោងមួយដែលលោកអ្នកអាចរៀបចំទៅតាម តម្រូវការរបស់និយោជិតរបស់លោកអ្នក ទំហំ និងរចនាសម្ព័ន្ធក្រុមហ៊ុន និងកញ្ចប់ថវិការបស់ក្រុមហ៊ុន។


បន្ថែមពីលើនេះ និយោជកអាចបន្ថែមបុគ្គលិកថ្មីដែលទើបចូលបម្រើការងារចូលក្នុងការធានារ៉ាប់រងនេះ ឬដកចេញនូវបុគ្គលិកដែលបានលាឈប់ពីការងារចេញពីគម្រោងនេះបានជារៀងរាល់ខែ។ ធ្វើដូច្នេះ ធានាបានថារាល់បុគ្គលិកសកម្ម ធ្វើការពេញម៉ោងទាំងអស់អាចទទួលបានការធានារ៉ាប់រងនៅពេលដែលគម្រោងនេះចាប់ផ្ដើមសុពលភាព។

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ទាមទារសំណង
  1. ផ្តល់ដំណឹងដល់ភ្នាក់ងារយើងខ្ញុំក្នុងពេល ៣០ថ្ងៃពីថ្ងៃដែលបាត់បង់។
  2. ដាក់ឯកសារចាំបាច់សម្រាប់ស្នើសុំសំណងក្នុងពេល ៩០ថ្ងៃ។
  3. ក្រុមការងារយើងខ្ញុំនឹងដំណើរការ និងចេញសំណងក្នុងរយៈពេល១០ថ្ងៃធ្វើការបន្ទាប់ពីយើងខ្ញុំបានទទួលរាល់ឯកសារចាំបាច់គ្រប់គ្រាន់។
  4. សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យទាមទារសំណងរបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៨១ ៨៨៥ ៣៩៩ ឬតាមរយៈអ៊ីម៉ែល claims@fortelifeassurance.com
ផលិតផលពាក់ព័ន្ធ