ថ្ងៃសុក្រ 02 មករា 2026
ហ្វតតេ មានកិត្តិយសបំផុតក្នុងការចូលរួមចំណែក...
By ហ្វតតេ
ដើម្បីតបស្នងចំពោះវីរភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ពការពារព្រំដែន ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ មានកិត្តិយសបំផុតក្នុងការចូលរួមចំណែកសម្រាលការលំបាក និងគាំទ្រដល់សុខុមាលភាពគ្រួសារកងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមនៅតាមតំបន់ជួរមុខ តាមរយៈការឧបត្ថម្ភអង្ករចំនួន ៥ តោន និងថវិកា ១០ លានរៀល។
អំណោយសប្បុរសធម៌នេះ ត្រូវបានប្រគល់ជូនតាមរយៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសឆ្នាំថ្មី ២០២៦ នេះ ហ្វតតេ សូមគោរពជូនពរដល់វីរកងទ័ព និងបងប្អូនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោសព្រំឱ្យប្រទេសកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព និងវិបុលភាពជារៀងរហូតតទៅ៕
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ