ថ្ងៃច័ន្ទ 18 ធ្នូ 2023
ធនាគារ ឈីហ្វ និង ក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ ចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីពង្រឹងភាពជាដៃគូ លើកកម្ពស់សេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង

រាជធានីភ្នំពេញ៖ ធនាគារ ឈីហ្វី ជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានធ្វើការចុះកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ នៅ ហ្គ្រែនស្តារផ្លាទីនីម ក្រោមការចូលរួមជាអធិបតីភាពពី លោក ឧកញ៉ា បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ឈីហ្វ លោក ព្រូ ស៊ីថន អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង ព្រមទាំងគណៈគ្រប់គ្រងទាំងទ្វេរភាគី និងភ្ញៀវកិត្តិយសជាច្រើនរូប។

 

 

កិច្ចព្រមព្រៀងនេះជាសក្ខីភាពបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដោយបានអនុញ្ញាត្តិអោយធនាគារ ឈីហ្វ ផ្តល់ជូននូវផលិតផលធានារ៉ាប់រងជូនដល់អតិថិជនរបស់ខ្លួន ខណៈដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នឹងមានឱកាសទទួលបានអតិថិជនយ៉ាងទូលំទូលាយពីធនាគារឈីហ្វ ផងដែរ។

 

 

យោងទៅតាមការបង្ហាញរបស់លោក​ឧកញ៉ា បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះធ្វើឡើងនៅចំពេញវិស័យធានារ៉ាប់រងកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍គួរអោយកត់សម្គាល់។ ជាមួយនឹងការកើនឡើងនៃតម្រូវការផលិតផល និងសេវាកម្មធានារ៉ាប់រង វាមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការសហការ និងផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជូនដល់អតិថិជនរបស់យើង។ វាគឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនេះ។ យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មល្អបំផុតដែលអាចធ្វើទៅបាន ហើយកិច្ចសហប្រតិបត្តិការនេះនឹងអាចអោយយើងសម្រេចបាននូវគោលបំណងនេះ

 

លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ក៏បានមានប្រសាសន៍ថា  វិស័យធានារ៉ាប់រង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងសង្គម សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។ យើងពិតជាមិនអាចដឹងបានទេថានឹងមានអ្វីកើតឡើងសម្រាប់យើង និង ក្រុមគ្រួសាររបស់យើង នាពេលខាងមុខ ដូច្នេះ ធានារ៉ាប់រង គឺជាសំណាញ់ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់យើងគ្រប់គ្នា។

 

យើងមានការប្តេជ្ញាបន្តសហការ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយធនាគារ ឈីហ្វ ។ យើងក៏មានការជឿជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវលទ្ធផលដ៏គាប់ប្រសើរ និងអត្ថប្រយោជន៍ជូនដល់ក្រុមហ៊ុនយើងទាំងពីរ ក៏ដូចជាសហគមន៍ទាំងមូល"។ យើងក៏មានក្តីសោមនស្សរីករាយយ៉ាងខ្លាំងបានចុះកិច្ចព្រៀមព្រៀងជាមួយធនាគារឈីហ្វ ដែលជាធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ស៊ីថន។

 

 

 

អំពី ធនាគារ ឈីហ្វ

ឈីហ្វគ្រុប ប្រើប្រាស់ភាពស្មោះត្រង់ជាយុទ្ធសាស្ត្រដ៏យូរអង្វែងក្នុងអាជីវកម្ម ហើយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវការសហការទំនួលខុសត្រូវផ្នែកសង្គម។ ឈីហ្វ កំពុងធ្វើការដើម្បីអនាគតដ៏ល្អប្រសើរ សម្រាប់ប្រជាជននៅប្រទេសកម្ពុជា អតិថិជន បុគ្គលិក និងសង្គមរបស់យើងទាំងមូល។ ភាពជោគជ័យរបស់ពួកគាត់គឺជាភាពជោគជ័យរបស់ពួកយើង។ ពួកយើងមានទស្សនៈ ‘The Chief Way’ ដើម្បីដឹកនាំក្រុមការងាររបស់យើងឲ្យបានទទួលនូវ សមិទ្ធិផល និង ជោគជ័យជាស្ថាពរ។ នេះគឺជា វិធីសាស្ត្រក្នុងការកសាងនូវទំនុកចិត្តទៅវិញទៅមក និងភាពជាដៃគូជាមួយអតិថិជនរបស់យើង គន្លឹះនៃការចែករំលែកភាពជោគជ័យ និងវិធីដែលធនាគារយើងដឹកនាំប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត។

 

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍

ក្រុមហ៊ុន ហ្វតតេ កំពុងនាំមុខគេក្នុងភាពរីកចម្រើននៃវិស័យធានារ៉ាប់រង និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងអភិវឌ្ឍខ្លាំង ជាមួយនឹងចក្ខុវិស័យក្នុងការការពារ និងផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូប នៅក្នុងតំបន់សម្រាប់អនាគតដ៏ល្អប្រសើរ ពោលគឺ មនុស្សម្នាក់ អាជីវកម្មមួយ ក្នុងពេលតែមួយ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឹសួរុិនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ដើម្បីផ្តល់នូវការការពារអាយុជីវិត និងផលិតផលវិនិយោគដែលសក្ដិសមនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាសម័យទំនើបនាពេលបច្ចុប្បន្ន។ ដោយប្រើប្រាស់បទពិសោធន៍របស់ ហ្វតតេ ក្នុងទីផ្សារក្នុងស្រុកអស់រយៈពេលជាង 20 ឆ្នាំ​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អឺសួរុិនស៍ មានគោលបំណងធ្វើឱ្យការធានារ៉ាប់រងអាចប្រើប្រាស់បានសម្រាប់គ្រប់គ្រួសារ និងគ្រប់កម្រិតប្រាក់ចំណូល។

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ