ថ្ងៃសុក្រ 01 កញ្ញា 2023
រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យពី ហ្វតតេ ឡាយហ្វ៍ ទទួលបានដោយឥតគិតថ្លៃសម្រាប់ ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិ
By Forte Life

 

ទទួលយកអត្ថប្រយោជន៍ពីការផ្តល់ជូនផ្តាច់មុខរបស់យើងដោយ ជាវបណ្ណសន្យារ៉ាប់រងថ្មី ឬបន្តការសន្សំរបស់អ្នកជាមួយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍។ ដែលមានបុព្វលាភចាប់ពី 400​ ដុល្លារ ឬច្រើនជាងនេះ អ្នកនឹងទទួលបានដោយឥតគិតថ្លៃនូវ "ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិ"។ ការផ្តល់ជូននេះ ផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ និងការការពារបន្ថែម ដោយធានាថាអ្នកមានសន្តិភាពផ្លូវចិត្តទោះនៅក្នុងស្ថានភាពណាក៏ដោយ។

ការផ្តល់ជូនបន្ថែមលើ បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិរួមមាន៖

  • មរណភាព ឬពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ (សំណង 10,000 ដុល្លារ បន្ថែមលើសំណងបណ្ណសន្យារ៉ាប់រងអាយុជីវិតធម្មតា)
  • ថ្លៃព្យាបាលនៅមន្ទីរពេទ្យ 1,000 ដុល្លារ - សេវាសង្គ្រោះអន្តរជាតិ 24ម៉ោង/7ថ្ងៃ
  • សោហ៊ុយការធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីព្យាបាលជាសះស្បើយ
  • ផលប្រយោជន៍មួយចំនួនទៀតដែលកើតឡើងដោយសារគ្រោះថ្នាក់

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ! បោះជំហានដំបូងរបស់អ្នកឆ្ពោះទៅរកការធានានាអនាគត និងធានានូវសន្តិភាពផ្លូវចិត្តរបស់អ្នក។

លក្ខខណ្ឌត្រូវបានអនុវត្ត៖

សម្រាប់អតិថិជនថ្មី៖

  • ការផ្ដល់ជូននេះសម្រាប់តែអតិថិជនដែល ជាវបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ពីថ្ងៃទី 1 ខែសីហា ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023។
  • បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ត្រូវមានទំហំបុព្វលាភចាប់ពី 400 ដុល្លារឡើងទៅ (ចំនួនទឹកប្រាក់ត្រូវបង់)
  • សុពលភាពនៃការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិ (PAE) មានរយៈពេល ១ ឆ្នាំគិតចាប់ពីថ្ងៃខែដែលបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ត្រូវបានអនុម័ត
  • ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬរង្វាន់ ណាមួយខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ហ្វតតេ ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការដកសិទ្ធិណាមួយ ប្រសិនបើរកឃើញថាភាពមិនប្រក្រតី។

 

  • សម្រាប់អតិថិជនចាស់៖
  • ការផ្ដល់ជូននេះសម្រាប់តែអតិថិជនហ្វតតេឡាយហ្វ៍ទាំងអស់ដែល បន្តបង់បុព្វលាភនៃបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ពីថ្ងៃទី 1 ខែសីហា ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023។
  • ការបន្តបង់ ឬយឺតយ៉ាវ ក្នុងការបង់បុព្វលាភសម្រាប់បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ឡើងវិញ ក៏មានសិទ្ធិក្នុងការផ្ដល់ជូននេះផងដែរ ប្រសិនបើអតិថិជនបន្តបង់ ក្នុងអំឡុងពេលនៃការផ្ដល់ជូននេះ។
  • ការផ្ដល់ជូននេះត្រូវបានអនុវត្តសម្រាប់ការបន្តបង់បុព្វលាភ នៃបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល សម្រាប់ឆ្នាំទី 2 ឬឆ្នាំទី 3 ។ល។
  • បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ត្រូវមានទំហំបុព្វលាភចាប់ពី 400 ដុល្លារឡើងទៅ (ចំនួនទឹកប្រាក់ត្រូវបង់)
  • បណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល ដែលត្រូវបានបន្តបង់ ត្រូវមានការផ្ទៀងផ្ទាត់ទៅលើការបង់ប្រាក់ (ចំនួនទឹកប្រាក់) មុនពេលទទួលបាន ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិ (PAE)
  • សុពលភាពនៃ ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់អន្តរជាតិ (PAE) មានរយៈពេល ១ ឆ្នាំគិតចាប់ពីថ្ងៃខែដែលបណ្ណសន្យារ៉ាប់រងអាយុជីវិតបុគ្គល (IL) ត្រូវបានអនុម័ត
  • ហ្វតតេ ឡាយហ្វ៍ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬរង្វាន់ ណាមួយខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ហ្វតតេ ឡាយហ្វ៍ រក្សាសិទ្ធិក្នុងការដកសិទ្ធិណាមួយ ប្រសិនបើរកឃើញថាភាពមិនប្រក្រតី។

ត្រូវការជំនួយមែនទេ?

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០៩៨ ៨០២ ៨០២ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
អត្ថបទពាក់ព័ន្ធ
អត្ថបទពាក់ព័ន្ធ