តើបណ្ណសន្យារ៉ាប់រងគម្រោងគាំពារជាអ្វី?

ធានាអនាគតភ្លឺស្វាងមួយសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់ជាមួយនឹងបណ្ណសន្យារ៉ាប់រងអាយុជីវិតដែលអ្នកអាចពឹងពាក់បាន។ បណ្ណាសន្យារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Forte ផ្តល់ការធានាយ៉ាងតិច ១០ ឆ្នាំរហូតដល់រយៈពេលអតិបរមា ៣៥ឆ្នាំ ហើយត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឲ្យអ្នកអាចសន្សំលុយដុលបានក្នុងរយៈពេលនោះ ដើម្បីជួយអ្នកសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់អ្នក។ អ្នកអាចជ្រើសរើសគម្រោងទៅតាមអាយុ កញ្ចប់ថវិកា និងគោលដៅហិរញ្ញវត្ថុរបស់អ្នក។ បណ្ណសន្យារ៉ាប់រងនេះក៏ជួយអ្នកការពារសុខភាពហិរញ្ញវត្ថុរបស់ក្រុមគ្រួសារអ្នកប្រសិនបើអ្នកទទួលមរណភាពជាអកុសលមុនពេលដែលគម្រោងរបស់អ្នកដល់កាលកំណត់ពេញលេញ។ 

ការពារក្រុមគ្រួសាររបស់អ្នក ជាមួយបណ្ណសន្យារ៉ាប់រងគម្រោងគាំពារ ។

អត្ថប្រយោជន៍គោល

មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដោយមូលហេតុនានា
ក្នុងករណីដែលអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ យើងខ្ញុំនឹងផ្តល់សំណងទៅតាមការធានាផ្តល់ទំហំសំណងដុលដូចមានចែងក្នុងគម្រោង។
មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដោយឧបទ្ទវហេតុ
ក្នុងករណីដែលអ្នកទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដោយឧបទ្ទវហេតុ និងមិនមែនដោយសារតែមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដោយមូលហេតុនានា យើងខ្ញុំនឹងផ្តល់សំណងទៅតាមការធានាផ្តល់ទំហំសំណងដុល ដូចមានចែងក្នុងតារាងសំណងរបស់គម្រោង (ស្មើនឹង ២០០% នៃមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដោយមូលហេតុនានា)។
ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍
អ្នកអាចទទួលបានសំណងប្រសិនបើ៖ អ្នកមានអាយុ១៨ឆ្នាំ ឬលើសពីនេះ ហើយការពិការបណ្តាលមកពីជម្ងី ឬរបួសដែលកើតឡើងដំបូងក្នុងកម្លុងពេលដែលអ្នកទទួលបានការធានា។ ពិការភាពរបស់អ្នកគឺអចិន្ត្រៃយ៍ ហើយអ្នកបាត់បង់អវយវៈ ២ ឬលើសពីនេះ (សម្គាល់៖ ដៃ, ជើង, និងភ្នែកត្រូវបានរាប់ថាជាអវយវៈ)។ អ្នកមិនអាចបំពេញការងារ ឬធ្វើកិច្ចការទាំងឡាយណាដែលអាចផ្តល់ជាប្រភពចំណូលបាន ជាអចិន្ត្រៃយ៍ក្នុងរយៈពេលយ៉ាងតិច ១៨០ថ្ងៃ។
តើខ្ញុំត្រូវចំណាយលើបុព្វលាភប៉ុន្មាន?

យើងខ្ញុំនឹងប្រឹក្សាជាមួយអ្នកទាក់ទងនឹងហិរញ្ញវត្ថុរបស់អ្នក។

យើងណែនាំឲ្យអ្នកដាក់ ១០% នៃចំណូលរបស់អ្នកជាបុព្វលាភសម្រាប់ជាការការពារ និងសម្រាប់សន្សំថវិកា។

ឧទាហរណ៍ ប្រសិនបើអ្នកបង្កក់ ៥០ដុល្លាក្នុងមួយខែសម្រាប់បុព្វលាភគម្រោងធានារ៉ាប់រងអាយុជីវិតរបស់អ្នកក្នុងរយៈពេល ២០ឆ្នាំ៖

 • ធានាបានប្រាក់សំណងបំណាច់កាលកំណត់ ១ម៉ឺន ២ពាន់ដុល្លា
 • ធានាបានសំណងពិសេស ៤ពាន់ ៨រយដុល្លា
 • សំណងសរុបដែលទទួលបាននៅចុងឆ្នាំទី ២០​ស្មើនឹង ១ម៉ឺន ៦ពាន់ ៨រយដុល្លា
 • ទំហំសំណងដុលសរុបសម្រាប់ករណីមរណភាព ឬពិការភាព គឺត្រូវបានរក្សាត្រឹម ១ម៉ឺន ២ពាន់ដុល្លាក្នុងរយៈពេល ២០ឆ្នាំនេះ ល្គឹកណាបុព្វលាភត្រូវបានបង់ជាប្រចាំ

 

បុព្វលាភគោលអប្បបរមាក្នុងមួយឆ្នាំគឺ ២៤០ដុល្លា។ ប៉ុន្តែ អ្នកត្រូវបានធានាអាចត្រូវបង់បុព្វលាភបន្ថែមប្រសិនបើ៖

 • សុខភាពរបស់គាត់ធ្លាក់ចុះ
 • ការងាររបស់គាត់ត្រូវបានចាត់ទុកថាជាការងារគ្រោះថ្នាក់ ឬ
 • គាត់ធ្វើកីឡាខាងក្រៅដែលគ្រោះថ្នាក់ ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗ។

 

កំណត់ចំណាំមួយចំនួន៖

 • រយៈពេលនៃការបង់បុព្វលាភ និងរយៈពេលធានារ៉ាប់រងគឺស្មើគ្នា។
 • អ្នកមានពេល ៣០ថ្ងៃបន្ទាប់ពីយើងខ្ញុំបានជូនដំណឹងពីថ្ងៃកំណត់បង់បុព្វលាភដើម្បីបង់បុព្វលាភរបស់អ្នក។
 • សូមទុកដាក់វិក្កយប័ត្រសម្រាប់ជាភស្តុតាងការបង់ថ្លៃបុព្វលាភរបស់អ្នក
 • ក្នុងករណីដែលអ្នកដែលទទួលការធានាបោះបង់គម្រោងដោយប្រការណាមួយ គាត់អាចដកយកប្រាក់ដែលបានបង់រួចពីឆ្នាំទី៣ទៅ។

 

តើធានារ៉ាប់រងលើអ្វីខ្លះ?

ទទួលបានការការពារដោយចំណាយតិចបំផុតចាប់ពី 20ដុល្លារ/ខែឡើងទៅ
តម្លៃបុព្វលាភធានារ៉ាប់រងទាបនិងផ្តល់អត្ថប្រយោជន៍យ៉ាងខ្ពស់នៅកាលបរិច្ឆេទដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង
ទទួលបាន​សំណង ​200% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងក្នុងករណីមរណភាព ឬពិការទាំងស្រុង និងជាអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់

យើងចង់ជួយ
យ៉ាងពិតប្រាកដ

នៅតែមិនប្រាកដថាអ្នកត្រូវការអ្វី? ហៅទូរស័ព្ទមកយើង។ យើងរីករាយក្នុងការជួយ ទោះបីជាអ្នកមិនមែនជាអតិថិជនក៏ដោយ។ ទូរស័ព្ទមកយើងតាមរយៈ (+855) 86 777 929 ហើយយើងនឹងជជែកគ្នា ឬទាក់ទងអ្នកវិញឱ្យបានឆាប់តាមដែលយើងអាចធ្វើបាន។
ទាមទារសំណង
 1. ផ្តល់ដំណឹងដល់ភ្នាក់ងារយើងខ្ញុំក្នុងពេល ៣០ថ្ងៃពីថ្ងៃដែលបាត់បង់។
 2. ដាក់ឯកសារចាំបាច់សម្រាប់ស្នើសុំសំណងក្នុងពេល ៩០ថ្ងៃ។
 3. ក្រុមការងារយើងខ្ញុំនឹងដំណើរការ និងចេញសំណងក្នុងរយៈពេល១០ថ្ងៃធ្វើការបន្ទាប់ពីយើងខ្ញុំបានទទួលរាល់ឯកសារចាំបាច់គ្រប់គ្រាន់។
 4. សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ការិយាល័យទាមទារសំណងរបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៨១ ៨៨៥ ៣៩៩ ឬតាមរយៈអ៊ីម៉ែល claims@fortelifeassurance.com
ផលិតផលពាក់ពាន់