បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលដែលមានតម្លៃសមរម្យធ្វើឱ្យលោកអ្នកទទួលបាននូវភាពកក់ក្តៅក្នុងគ្រួសារ

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលមួយអាចសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នក និងគ្រួសារ ប្រសិនបើអ្នកជួបនឹងឧបទ្ទវហេតុចៃដន្យណាមួយ។ នៅពេលប្ចុប្បន្ននេះ ការចំណាយលើផ្នែកវេជ្ជសាស្ត្រមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចនេះប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ វានឹងធ្វើឱ្យប៉ះពាល់លើហិរញ្ញវត្ថុគ្រួសារអ្នកយ៉ាងខ្លាំង។ បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិនឹងការពារអ្នកពីបញ្ហាហិរញ្ញវត្ថុ ជាពិសេសអ្នកនឹងទទួលបានការធានាលើថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រទាំងនៅក្នុង និងក្រៅប្រទេសផងដែរ ។
ប្រសិនបើមាន បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ្នកអាចទទួលបានភាពកក់ក្តៅ និងការការពារផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ មិនថាអ្នកនៅទីណានោះទេ។ ទោះបីជាអ្នកកំពុងស្ថិតនៅទីណាក៏ដោយ បើអ្នកមិនអាចទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុកទេ អ្នកនៅតែអាចទទួលបានជំនួយពីយើងគ្រប់ពេល។ បើស្ថិតនៅក្នុងស្ថានភាពដែលត្រូវសង្គ្រោះបន្ទាន់ យើងនឹងរៀបចំសេវាសង្គ្រោះបន្ទាន់ផ្លូវគោក ឬផ្លូវអាកាស ដើម្បីបញ្ជូនអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ទៅកាន់មន្ទីរពេទ្យជំនាញដែលនៅជិតបំផុត។

បណ្ណសន្យារ៉ាប់រងនេះអាចផ្តល់ការធានាលើថ្លៃចំណាយដូចជា៖

សេវាសង្គ្រោះអន្តរជាតិ 24/7

យើងនឹងរៀបចំការបញ្ជូនបន្ទាន់តាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ទៅកាន់មនី្ទរពេទ្យដែលនៅជិតបំផុត អាចជាមន្ទីរពេទ្យក្នុងប្រទេស ឬមន្ទីរពេទ្យក្រៅប្រទេស ដោយស្របតាមយោបល់របស់វេជ្ជបណ្ឌិតចាត់តាំងនិងវេជ្ជបណ្ឌិតព្យាបាលផ្ទាល់ ដោយមានធានារួមបញ្ចូលទាំងការបញ្ជូនសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ដែលត្រូវទៅតាមមើលថែអ្នក

ការធ្វើមាតុភូមិនិវត្តន៍

បន្ទាប់ពីព្យាបាលជាសះស្បើយ យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍អ្នកត្រឡប់មកប្រទេសកំណើត ឬប្រទេសស្នាក់នៅរបស់អ្នកវិញ

ការធ្វើមាតុភូមិនិវត្តន៍សាកសព

ក្នុងករណីអ្នកទទួលមរណភាព យើងនឹងរៀបចំការធ្វើមាតុភូមិនិវត្តន៍សាកសព ឬធាតុ ត្រឡប់មកប្រទេសកំណើត ឬប្រទេសស្នាក់នៅរបស់អ្នកវិញ

មរណភាពបណ្តាលមកពីគ្រោះថ្នាក់

យើងនឹងទូទាត់សំណងជូនអ្នកទទួលផលរបស់អ្នក ក្នុងករណីអ្នកទទួលមរណភាព បណ្តាលមកពីគ្រោះថ្នាក់

ពិការភាពជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់

យើងនឹងទូទាត់សំណងជូនអ្នក ក្នុងករណីអ្នកមានពិការភាពជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់

ថ្លៃព្យាបាលរបួស

យើងទូទាត់ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រ រួមបញ្ចូលទាំងការពិនិត្យតាមដានផ្សេងៗ ដែលផ្តល់ជូនរហូតដល់ការធានាកំណត់ប្រចាំឆ្នាំជាអតិបរមា

តើប្រភេទគ្រោះថ្នាក់អ្វីខ្លះ ដែលស្ថិតក្រោមការធានា?

បណ្ណសន្យារ៉ាប់រងនេះ ផ្តល់ការធានាលើការរងរបួសពីគ្រោះថ្នាក់ មានដូចជា៖
គ្រោះថ្នាក់ចរាចរណ៍
រលាកពីគ្រោះអគ្គិភ័យ
ការប៉ះទង្គិចអ្វីមួយ
របួសត្រចៀក ឬភ្នែក
ការព្យាបាលសុខភាពមាត់ធ្មេញជាបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់
ការពុលអាហារ
ការលង់ទឹក
គ្រោះថ្នាក់ដែលបណ្តាលមកពី ពស់ចឹក សត្វល្អិតទិច ឬឆ្កែខាំ
ព័ត៌មានបន្ថែម 023 885 077

ករណីត្រូវការជំនួយបន្ទាន់

ករណីមិនមានការរំពឹងទុក

អ្នកកំពុងធ្វើដំណើរទៅធ្វើការ បន្ទាប់មកក៏ជួបនឹងគ្រោះថ្នាក់។ អ្នកបានទាក់ទងហៅសេវាសង្គ្រោះបន្ទាន់។

អ្នកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យនឹងពិនិត្យមើលការគ្រោះថ្នាក់របស់អ្នក បន្ទាប់មក ពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញរបស់ ហ្វតតេ អំពីស្ថានភាពរបស់អ្នកដើម្បីធ្វើការសម្រេចចិត្តថាត្រូវព្យាបាលក្នុង ឬបញ្ជូនទៅក្រៅប្រទេស។

ក្រុមការងារនឹងព្យាយាមរៀបចំកាបញ្ជូនបន្ទាន់ក្នុងរយៈពេលត្រឹមតែ 48 ម៉ោងប៉ុណ្ណោះ*

ដំណាក់កាលព្យាបាល

ការធានាលើការព្យាបាលរហូតដល់ការកំណត់ប្រចាំឆ្នាំជាអតិបរមាសម្រាប់បណ្ណសន្យារ៉ាប់រងរបស់អ្នក (សូមពិនិត្យមើលតារាងអត្ថប្រយោជន៍)។ ហ្វតតេធានាទាំងស្រុងចំពោះថ្លៃបញ្ជូន និងការធ្វើមាតុភូមិនិវត្តន៍។

សំណងរបស់អ្នកនឹងត្រូវទូទាត់រហ័សបំផុត

ក្រុមការងារនឹងព្យាយាមទូទាត់សំណងក្នុងរយៈពេល 14 ថ្ងៃធ្វើការ*

*អនុលោមតាមលក្ខខណ្ឌ និងឯកសារដែលផ្តល់ជូនគ្រប់គ្រាន់។

សូមជ្រើសរើសសេវាធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលសម្រាប់អ្នក និងគ្រួសារ

តារាអត្ថប្រយោជន៍


គម្រោងប្រចាំឆ្នាំ
ប្រាក់
មាស
ពេជ្រ
ផ្នែកទី I: គ្រោះថ្នាក់បុគ្គល
A មរណភាព បណ្តាលមកពីគ្រោះថ្នាក់
10,000 ដុល្លារ
20,000 ដុល្លារ
50,000 ដុល្លារ
B ពិការភាពជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់
10,000 ដុល្លារ
20,000 ដុល្លារ
50,000 ដុល្លារ
C ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
(នៅពេលមិនមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទី II)
* ពស់ចឹក និងសត្វល្អិតទិចឬខាំ
* មិនមានកំណត់ចំនួនគ្រោះថ្នាក់ ប៉ុន្តែសំណងសរុបមិនឱ្យលើសពីទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំ
1,000 ដុល្លារ
2,000 ដុល្លារ
3,000 ដុល្លារ
D ថ្លៃចំណាយផ្នែកវេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
(នៅពេលមានការបញ្ជូនបន្ទាន់ក្នុងផ្នែកទីII)
កម្រិតមិនទូទាត់សំណង៖ 25%
10,000 ដុល្លារ
20,000 ដុល្លារ
50,000 ដុល្លារ
ទឹកប្រាក់ធានាអតិបរមាប្រចាំឆ្នាំ សម្រាប់ផ្នែកទី I
10,000 ដុល្លារ
20,000 ដុល្លារ
50,000 ដុល្លារ
ផ្នែកទីII: សេវាសង្គ្រោះអន្តរជាតិ
E ការបញ្ជូនបន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
F ការធ្វើមាតុភូមិនិវត្តន៍បន្ទាន់តាមគោលការណ៍វេជ្ជសាស្ត្រ បណ្តាលមកពីគ្រោះថ្នាក់
G ការធ្វើមាតុភូមិនិវត្តន៍សាកសពឬធាតុ បណ្តាលមកពីគ្រោះថ្នាក់
ធានាទាំងស្រុង
(គ្រប់គម្រោង)

ទាញយកតារាងតម្លៃ ដើម្បីទទួលបានការធានានៅថ្ងៃនេះ!

ប្រភេទនៃការធានា
មើល វិធានទាមទារសំណង និងបែបបទទាមទារសំណង