ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល របស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ផ្ដល់ជូនម្ចាស់ប័ណ្ណសន្យារ៉ាប់រង ទទួលបានការធ្វើរោគវិនិច័្ឆយការព្យាបាល និងការថែទាំជំងឺយ៉ាងល្អបំផុតនៅទូទាំងពិភពលោក។
ភ្នំពេញ ថ្ងៃទី ០៩ កញ្ញា ២០១៩៖ នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ភីអិលសី ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានបើកប្រកាសជាផ្លូវការអំពីផលិតផលថ្មីរបស់ខ្លួនក្នុងគោលបំណងដើម្បីជួយដល់អ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្ងន់ធ្ងរណាមួយ ឱ្យទទួលបានការព្យាបាល និងការថែទាំដែលត្រឹមត្រូវ និងល្អបំផុតនៅតាមបណ្ដាមន្ទីរពេទ្យល្បីៗទូទាំងពិភពលោក។
ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល របស់ក្រុមហ៊ុន ហ្វតតេ បានស្វែងរក និងភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេស ក៏ដូចជាមន្ទីរពេទ្យដែលមានកម្រិតស្ដង់ដារខ្ពស់លំដាប់ពិភពលោក។ កាន់តែពិសេសជាងនេះទៅទៀត ប័ណ្ណសន្យារ៉ាប់រងនេះនឹងផ្ដល់ជូនការធានារ៉ាប់រងលើការចំណាយដែលពាក់ព័ន្ធទាំងអស់ក្នុងដំណើរការព្យាបាលជំងឺ ដូច្នេះហើយអ្វីដែលលោកអ្នកត្រូវធ្វើ គឺត្រូវតែមានក្ដីសង្ឃឹមលើការព្យាបាល និងថែទាំសុខភាពលោកអ្នកឱ្យបានល្អប្រសើរឡើង។
បន្ទាប់ពីចាប់ផ្ដើមបើកដំណើរការ ក្រោមការសិក្សាស្រាវជ្រាវលើទីផ្សារប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល មានសក្ដានុពលគ្រប់គ្រាន់ក្នុងការផ្ដល់ជូនការធានារ៉ាប់រងដល់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ដែលមានរួមបញ្ចូលទាំងជំងឺមហារីក ការផ្លាស់ប្ដូរ ឬកែសម្រួលប្រឹសបេះដូង ការវះកាត់ BY-PASS និងខួរឆ្អឹងខ្នង ឬ ការវះកាត់ប្ដូរសរីរាង្គ និង ការវះកាត់សរសៃប្រសាទជាដើម។
ប័ណ្ណសន្យារ៉ាប់រងនេះ ធានាផ្ដល់ជូនទឹកប្រាក់ធានារ៉ាប់រងសរុបរហូតដល់ ១,០០០,០០០ ដុល្លារក្នុង១ឆ្នំា និងរហូតដល់ ២,០០០,០០០ ដុល្លារក្នុងមួយជីវិតរបស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍សម្រាប់ការព្យាបាលនៅក្រៅប្រទេសវិញ គឺរួមបញ្ចូលការចំណាយទាំងអស់ដូចជា ថ្លៃស្នាក់នៅ ការធ្វើដំណើរទៅវិញទៅមក ថ្នាំព្យាបាល និងការចំណាយប្រចាំថ្ងៃផ្សេងៗ។ លោកអ្នកអាចទទួលបានការការពារដ៏ទូលំទូលាយនេះដោយគ្រាន់តែចំណាយត្រឹមតែ ៣០ សេនក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
*ចំពោះតម្លៃនឹងមានកម្រិតខុសគ្នា ដោយយោងទៅតាមកម្រិតអាយុ និងភេទ។
នាយកប្រតិបត្ដិក្រុមហ៊ុន ហ្វតតេ លោក Charles Cheo បានមានប្រសាសន៍ថា “យើងទទួលស្គាល់ថាវាពិតជាពិបាក ពេលដែលយើងមានជំងឺធ្ងន់ធ្ងរ ប៉ុន្ដែអ្វីដែលពិបាកជាងនេះទៅទៀត គឺថា តើយើងទទួលបានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវដែរឬទេ? ហើយយើងទទួលបានការព្យាបាលដែលល្អបំផុតហើយឬនៅ?” ។ ដោយយោងទៅតាមចំណុចខាងលើនេះ លោកបានបន្ដទៀតថា “មានតែ មេឌីគ្រីធីខល សាកល តែប៉ុណ្ណោះ ដែលអាចធានាដោះស្រាយរាល់បញ្ហាទាំងនេះ ដើម្បីជួយឱ្យម្ចាស់ប័ណ្ណសន្យារ៉ាប់រងទទួលបានការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវ និងការព្យាបាលយ៉ាងមានប្រសិទ្ធិភាពបំផុតនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា” ។
ហើយសម្រាប់អ្នកដែលជ្រើសរើសយកការព្យាបាលនៅមន្ទីរពេទ្យល្បីឈានមុខគេ ក្រុមហ៊ុនប្ដេជ្ញាក្នុងការជួយដល់ម្ចាស់ប័ណ្ណសន្យារ៉ាប់រងក្នុងការជ្រើសរើសវេជ្ជបណ្ឌិតឯកទេស មន្ទីរពេទ្យ និង ក្រុមគ្រូពេទ្យ ដើម្បីត្រៀមរៀបចំរាល់ដំណើរការទាំងការហោះហើរ ឯកសារមន្ទីរពេទ្យ ការណាត់ជួបពិគ្រោះជំងឺ និងការកក់សណ្ឋាគារស្នាក់នៅជាដើម។
លោក Cheo ក៏បានបន្ថែមទៀតថា ប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល ក៏មានរួមបញ្ចូលទាំងការតាមដានសុខភាពអ្នកជំងឺបន្ទាប់ពីការព្យាបាលនៅមន្ទីរពេទ្យផងដែរ ពីព្រោះថា វាជាតួនាទីរបស់ក្រុមហ៊ុនក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺ ក្រុមគ្រូពេទ្យព្យាបាល និងវេជ្ជបណ្ឌិតជំនាញអន្ដរជាតិ ពេលដែលអ្នកជំងឺត្រលប់មកផ្ទះវិញក្រោយពេលព្យាបាលរួច។ ជារួមមក មេឌីគ្រីធីខល សាកល រ៉ាប់រងការចំណាយផ្សេងៗ ការរៀបចំ និងព័ត៌មានអ្នកជំងឺ ដើម្បីអនុញ្ញាតឱ្យម្ចាស់ប័ណ្ណសន្យារ៉ាប់រងផ្តោតតែទៅលើតែការថែរក្សាសុខភាពតែម្យ៉ាងគត់។
មេឌីគ្រីធីខល សាកល គឺជាផលិតផលធានារ៉ាប់រងមួយដែលមានការផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងឈានមុខធំជាងគេនៅកម្ពុជាចំកាលៈទេសៈល្អមួយ។ ហើយក្នុងឱកាសប្រារព្ធខួបលើកទី ២០ របស់ខ្លួនក្នុងឆ្នាំនេះ ក្រុមហ៊ុន ហ្វតតេ ក៏ទើបទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតពេញលេញរបស់ខ្លួនកាលពីខែកុម្ភៈផងដែរ ហើយក៏ជាលទ្ធផលបង្កើតឱ្យមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត គឺ ហ្វតតេ ឡាយហ្វ៍។
សម្រាប់ព័ត៌មានបន្ថែមអំពីប័ណ្ណសន្យារ៉ាប់រង មេឌីគ្រីធីខល សាកល និង ហ្វតតេ សូមចូលទៅកាន់
គេហទំព័រ www.forteinsurance.com
អ៊ីម៉ែល medicritical@forteinsurance.com
ឬទូរស័ព្ទលេខ (+៨៥៥) ០២៣ ៨៨៥ ០៧៧ ។
ស្វែករកបន្ថែម