ថ្ងៃច័ន្ទ, មិនា 21, 2022

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានដាក់ឱ្យប្រើប្រាស់នូវសេវាធានារ៉ាបរងថ្មី “បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ”

ភ្នំពេញ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានដាក់ឱ្យប្រើប្រាស់សេវាធានារ៉ាបរងថ្មី“បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ” ដើម្បីផ្តល់ភាពកក់ក្តៅ សុវត្ថិភាពសម្រាប់បុគ្គល និងក្រុមគ្រួសារ ជាពិ​សេសសេវាធានារ៉ាប់រងនេះនឹងជួយការពារហិរញ្ញវត្ថុរបស់លោកអ្នកទោះមានអ្វីកើតឡើងចំពោះអ្នកមិនថាក្នុងឬក្រៅប្រទេសឡើយ

ជាមួយនិងបុព្វលាភចាប់ពី៥០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃដោយមានការធានារហូតដល់ ៥ម៉ឺនដុល្លារ។ លោកអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំអាចរកទិញបានយ៉ាងងាយស្រួលនៅក្រុមហ៊ុន ហ្វតតេ ជាពិសេសនៅគេហទំព័ររបស់ហ្វតតេ។ លើសពីនេះ សេវាធានារ៉ាប់រងមួយនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដែល​មិន​ធ្លាប់មានពីមុនមក។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖ សេវាសង្គ្រោះបន្ទាន់ក្រៅប្រទេស និងការធ្វើមាតុភូមិនិវត្តន៍ ថ្លៃចំណាយផ្នែកវិជ្ជសាស្ត្រក្នុង និងក្រៅប្រទេស ធានាលើពិការភាពជាអចិន្ត្រៃយ៍ និងមរណភាពដោយសារគ្រោះថ្នាក់ ២៤/៧ថ្ងៃ។

អត្ថប្រយោជន៍ពិសេសរបស់សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ គឺធានាស្ទើរតែគ្រប់បញ្ហាដែលលោកអ្នកជួបប្រទះដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ រលាកភ្លើង ពស់ចឹក សត្វល្អិតខាំ របួសលើរាងកាយ បញ្ហាធ្មេញ ការពុលអាហារ និងការលង់ទឹកជាដើម។

បើយើងក្រឡេកមើលអំពីបញ្ហាគ្រោះថ្នាក់​ចរាចរ​ដែលបានកើតឡើង​នៅប្រទេស​កម្ពុជាយើងវិញ ជាពិសេស​ក្នុង​រដូវ​បុណ្យទាន។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មានអ្នករងរបួសជិត ១៣,៧០០នាក់ និងស្លាប់ជាង ២,០០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៩ ដែលនេះគឺជាតួលេខគួរឱ្យព្រួយបារម្ភ។

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានប្រសាសន៍ថា “សព្វថ្ងៃនេះ មនុស្សជាច្រើនព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរ។ គ្រោះថ្នាក់ខ្លះអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ហើយគ្រួសារត្រូវចំណាយប្រាក់យ៉ាងច្រើនទៅលើថ្លៃព្យាបាលសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។ លើសពីនេះគ្រួសារមួយចំនួនបានលក់ផ្ទះ លក់ដីដើម្បីបង់ថ្លៃព្យាបាលផងដែរ”។

លោក យក ចំរើនប្ញទ្ធិ បានបន្តទៀតថា “នៅហ្វតតេ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជនរបស់យើង ដើម្បីប្រាកដថា ហិរញ្ញវត្ថុរបស់លោកអ្នកត្រូវបានធានាយ៉ាងត្រឹមត្រូវសម្រាប់អនាគត់របស់ក្រុមគ្រួសារពួកគេ។ ដូច្នេះ សេវាធានារ៉ាប់រងដែលយើងទើបតែបង្កើតថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ធានាផ្តល់ជូនអតិថិជនរបស់យើងនូ​​វភាពកក់ក្តៅ និងការពារទោះមានបញ្ហាអ្វីកើតឡើងក៏ដោយ”។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ លោកអ្នក​អាច​ស្វែង​​យល់​​បន្ថែម​តាមរយៈ https://www.forteinsurance.com/pa-evacuation-insurance/

គួបញ្ជាក់ផងដែរថា ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួល​បានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។ ផលិតផលរបស់ ហ្វតតេ រួមមាន៖  សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត។​