ថ្ងៃច័ន្ទ, មករា 11, 2021

ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ បានធ្វើពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាជាមួយធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ ដើម្បីផ្ដល់ផលិតផលធានារ៉ាប់រងទូទៅជូនអតិថិជនរបស់ធានាគាចិននៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ និង ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ (ខេមបូឌា) បានធ្វើពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខា ភាពជាដៃគូណែនាំអតិថិជនចំពោះសេវាធានារ៉ាប់រងទូទៅ។ ការចុះហត្ថលេខានេះបង្ហាញពីការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់ក្រុមហ៊ុនហិរញ្ញវត្ថុទាំងពីរដើម្បីបង្កើតក្របខ័ណ្ឌក្នុងការផ្ដល់ផលិតផលធានារ៉ាប់រងទូទៅជូនអតិថិជនរបស់ធនាគារចិន។

ភាពជាដៃគូណែនាំអតិថិជនចំពោះសេវាធានារ៉ាប់រងទូទៅនេះបានផ្ដល់ឱកាសឱ្យ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ ធ្វើការរួមគ្នាជាមួយក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ (ខេមបូឌា) ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារណែនាំផលិតផល និងសេវាធានារ៉ាប់រងទូទៅជូនអតិថិជនរបស់ធនាគារទាំងមូល។ ភាពជាដៃគូនេះនឹងធ្វើឱ្យ ហ្វតតេ មានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់ធនាគារ ដោយផ្ដល់ឱ្យពួកគាត់នូវការការពារចាំបាច់បំផុតសម្រាប់ជីវភាពប្រចាំថ្ងៃ និងនៅក្នុងវិស័យជំនួញ។ ជាដំបូង ហ្វតតេ នឹងផ្ដល់ផលិតផលធានារ៉ាប់រងគ្រោះអគ្គិភ័យដើម្បីជាដំណោះស្រាយជូនអតិថិជនដែលមានការព្រួយបារម្ភលើហានិភ័យអគ្គិភ័យ ឬការខូចខាតផ្សេងៗដែលអាចកើតមានឡើងនៅគេហដ្ឋានរបស់ពួកគាត់ និងធានាជូនពួកគាត់ថាគេហដ្ឋានរបស់ពួកគាត់នឹងត្រលប់មកសភាពដើមវិញយ៉ាងឆាប់រហ័សបំផុតដែលអាចធ្វើទៅបាន។ ដំណោះស្រាយនេះនឹងជួយផ្ដល់ការការពារ និងផ្ដល់ជូនអតិថិជននូវភាពស្ងប់ចិត្តនៅពេលដែលគាត់ធ្វើការទិញគេហដ្ឋាន។

ក្រៅពីទ្រព្យសម្បត្តិឯកជន ស្ថាប័នជំនួញក៏អាចការពារការិយាល័យ ឬរោងចក្ររបស់ពួកគាត់ពីការខូចខាតដោយគ្រោះអគ្គិភ័យ និងការខូចខាតផ្សេងៗទៀតបានដែរ ដោយធានាថានៅពេលដែលមានការខូចខាតកើតឡើង ពួកគាត់នឹងទទួលបានសំណង។ ការចាប់ដៃគូនេះនឹងបង្កើនឱកាសឱ្យស្ថាប័នហិរញ្ញវត្ថុទាំងពីរមានការរីកចម្រើនលូតលាស់ ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយដែលអាចជួយផ្សព្វផ្សាយចក្ខុវិស័យរបស់ ហ្វតតេ ក្នុងការផ្តល់ផលិតផលធានារ៉ាប់រងកម្រិតអន្តរជាតិជូនអតិថិជន។

សូមចុចទីនេះដើម្បីស្វែងយល់បន្ថែម

សម្រាប់ពត៌មានបន្ថែមពីភាពជាដៃគូណែនាំអតិថិជនចំពោះសេវាធានារ៉ាប់រងទូទៅរបស់ធនាគារចិន
សូមចូលទៅកាន់ www.boc.cn/kh ឬទូរសព្ទទៅ (855)23 988 886 ។

សម្រាប់ពត៌មានបន្ថែមពីផលិតផលធានារ៉ាប់រងទូទៅ
សូមចូលទៅកាន់ www.forteinsurance.com ឬទូរសព្ទទៅ (855)23 885 066/077 ។