ថ្ងៃច័ន្ទ, មិថុនា 22, 2020

ក្រុមហ៊ុនធានារ៉ា់ប់រង ហ្វតតេ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ា់ប់រងដែលមានហិរញ្ញវត្ថុរឹងមាំ និងជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅកម្ពុជា

ក្រុមហ៊ុន​ធានារ៉ា់ប់រង ហ្វតតេ ត្រូវបានវាយតម្លៃដោយក្រុមហ៊ុន GCR Ratings ថាជាក្រុមហ៊ុនមានស្ថិរភាព ដោយទទួលបានចំណាត់ថ្នាក់​ “AA” សម្រាប់លំដាប់ជាតិ និង​ចំណាត់ថ្នាក់ “B” សម្រាប់លំដាប់អន្តរជាតិ

ក្រុមហ៊ុន​ធានារ៉ា់ប់រង ហ្វតតេ ទទួលបានពានរង្វាន់ ទសវត្សរ៍នៃឧត្តមភាព នៅកម្ពុជានាឆ្នាំ២០២០ពីទស្សនាវដ្ដី Global Banking &  Finance Review ​

 

ក្រុមហ៊ុន​ ហ្វតតេ បានបន្តបំបែកកំណត់ត្រានៅក្នុងវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជាដោយ​ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានបន្តដំណែងជាក្រុមហ៊ុនធានារ៉ាប់រងដែលមានហិរញ្ញវត្ថុរឹងមាំ​ និងមាន​ការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន ដែលទទួលស្គាល់ដោយភ្នាក់ងារវាយតម្លៃអន្តរជាតិ និងទស្សនាវដ្តីអន្តរជាតិ​​ឈានមុខគេក្នុងការផ្សព្វផ្សាយសេវាកម្មហិរញ្ញវត្ថុ។

GCR ដែលជាភ្នាក់ងារវាយតម្លៃផ្តោតសំខាន់លើទីផ្សារដែលកំពុងរីកចម្រើនបានកំណត់ថា​ក្រុមហ៊ុន ហ្វតតេ ជាប់ចំណាត់ថ្នាក់ «AA» លើភាពខ្លាំងផ្នែកហិរញ្ញវត្ថុលំដាប់ជាតិ និងចំណាត់ថ្នាក់ «B» សម្រាប់លំដាប់អន្តរជាតិ ដែលទាំងពីរនេះជាសក្ខីភាពនៃស្ថានភាពរឹងមាំរបស់ក្រុមហ៊ុន។  ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ GCR បានកត់សម្គាល់ឃើញពីជំហររឹងមាំនៅក្នុងទីផ្សារធានារ៉ាប់រង និងប្រភពបុព្វលាភចម្រុះរបស់ក្រុមហ៊ុន ហ្វតតេ ដែលចំនុចនេះរួមចំណែកដោយការបើកដំណើរការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ហ្វតតេ ឡាយហ្វ៍ និងធ្វើឱ្យហិរញ្ញវត្ថុក្រុមហ៊ុនកាន់តែរឹងមាំ។ នៅឆ្នាំ២០១៩ ក្រុមហ៊ុន ហ្វតតេ ទទួលបានចំណែកទីផ្សាររហូតដល់ ៤៤% និងមានបុព្ធលាភសរុបចំនួន ៤៤,៧​លានដុល្លារអាមារិក។

ទស្សនាវដ្តីអន្ដរជាតិ GLOBAL BANKING & FINANCE REVIEW ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស​ ដែលមានបោះពុម្ពទស្សនាវដ្តី និងផ្សព្វផ្សាយ​តាម​ប្រព័ន្ធអនឡាញជា​លក្ខណៈ​អន្តរជាតិ បានប្រគល់ពានរង្វាន់ទសវត្សរ៍នៃឧត្តមភាព សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ដល់ក្រុមហ៊ុន ហ្វតតេ នាឆ្នាំ២០២០។ ពានរង្វាន់នេះ បង្ហាញយ៉ាងច្បាស់ពីភាពជោគជ័យរបស់ក្រុមហ៊ុន ហ្វតតេ ដែលត្រូវបានទទួលស្គាល់ និងទទួលបានពានរង្វាន់ផ្សេងៗជាប់ៗគ្នារយៈពេល៦ឆ្នាំចុងក្រោយ លើភាពឈានមុខគេក្នុងទីផ្សារធានារ៉ាប់រង ការផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន និងផលិតផលប្រកបដោយ​គំនិតច្នៃប្រឌិត។

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្វតតេ មានប្រសាសន៍ថា៖ “ហ្វតតេនៅតែរក្សាបេសកម្មរបស់ខ្លួនដែលបានបង្កើតតាំងពីក្រុមហ៊ុនទើបចាប់ដំណើរការកាលពី២០ឆ្នាំកន្លងមកម៉្លេះ គឺដើម្បីក្លាយជាដៃគូអាជីវកម្ម​ប្រកបដោយទំនុកចិត្ត ​ដោយផ្តល់នូវផលិតផលដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយស្របតាមតម្រូវការរបស់អតិថិជន ផ្តល់សេវាកម្មល្អបំផុត ប្រកបដោយស្ថិរភាពហិរញ្ញវត្ថុដល់អតិថិជននិងដៃគូពាណិជ្ជកម្ម។ ការរក្សា​បាននូវចក្ខុវិស័យរបស់យើងបានជួយឱ្យយើងមានលទ្ធភាពក្នុងការពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ផ្សេងទៀត។​

លោក Cheo បានកត់សម្គាល់ថាការដាក់ឱ្យដំណើរការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏នៅតែបន្តក្នុងល្បឿនពេញលេញ​ ទោះបីមាន​ភាពមិនប្រាកដប្រជា​ដោយ​សារតែវិបត្តិជំងឺ​កូវីដ១៩​ ដែលបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ

រដ្ឋាភិបាលកម្ពុជាមានចំណាត់ការយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺរាតត្បាតមួយនេះ។ ថ្វីបើមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្តី ​ក៏​ប្រទេសកម្ពុជា​នៅតែអាចបើកអាជីវកម្មឡើងវិញបានយ៉ាងឆាប់រហ័ស ​ដែល​ផ្តល់ឱ្យយើងនូវទំនុកចិត្ត​ខ្ពស់​ក្នុងការឈានឆ្ពោះទៅមុខជាមួយនឹងការដំណើរការក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និងគំនិតផ្តួចផ្តើមច្រើនទៀតនាពេលអនាគត

លោក Cheo ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បុគ្គលិក​ដែលបានចូលរួមចំណែក​នៅ​ក្នុង​ភាពជោគជ័យរបស់ ក្រុមហ៊ុន ហ្វតតេ ដោយលោកបានថ្លែងថា​៖ “ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាង​ជ្រាល​​ជ្រៅចំពោះ​បុគ្គលិក​ទាំងអស់​របស់​យើង ទាំងនៅក្នុង​ប្រទេសកម្ពុជា និងប្រទេស​ឡាវ​ ចំពោះកិច្ចខិតខំប្រឹងប្រែង​ និង​ការលះបង់របស់ពួកគាត់។ ការរីកចម្រើន ​និងភាពជោគជ័យ​ជាបន្ត​បន្ទាប់​​របស់ក្រុមហ៊ុន​ គឺ​ជា​សក្ខីភាព​មួយ​ដែលបង្ហាញថា​យើងមានបុគ្គលិក​ដ៏ពូកែ​នៅក្នុង​ឧស្សាហកម្ម​មួយនេះ​ នៅក្នុងទីផ្សារ​ដែលយើងផ្តល់សេវាកម្ម និងពានរង្វាន់ដូច​ដែល​យើង​បានទទួល​នាពេលកន្លងមក​គឺជាការគូសបញ្ជាក់បន្ថែមទៀតកាន់តែច្បាស់​។