ថ្ងៃសុក្រ, កក្កដា 03, 2020

ការប្រកួតគូរគំនូរសម្រាប់ប្រតិទិនរបស់ ហ្វតតេ​ ឆ្នាំ ២០២១

 

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ មានសេចក្តីសោមនោសសូមប្រកាសការប្រកួតគូរគំនូរសម្រាប់ប្រតិទិនឆ្នាំ ២០២១ របស់យើងខ្ញុំ ដោយចាប់ពី ថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០! តើអ្នកណាដែលអ្នកចាត់ទុកថាជាវីរបុរសរបស់អ្នក? តោះបង្ហាញនូវចំនាប់អារម្មណ៍របស់លោកអ្នកលើពួកគាត់ និងបង្ហាញការកោតសរសើររបស់លោកអ្នកចំពោះអ្នករាល់គ្នាដោយបង្កើតផ្ទាំងគំនូរបង្ហាញពីវីរៈបុរសរបស់អ្នកជាមួយនឹងប្រធានបទនៃការប្រកួត "វីរបុរសរបស់យើង" ។ បង្កើតផ្ទាំងគំនូរចំពោះតែវីរបុរសរបស់អ្នកតែប៉ុណ្ណោះហើយសរសេរពាក្សខ្លីៗថាហេតុអ្វីពួកគេជាវីរៈបុរសរបស់អ្នកដើម្បីចូលរួមក្នុងការប្រកួតផ្ទាំងគំនូរហើយមានឱកាសដើម្បីទទួលបានផ្ទាំងគំនូររបស់លោកអ្នកបោះពុម្ភផ្សាយនៅក្នុងប្រតិទិនរបស់យើងនៅឆ្នាំ ២០២១ និងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ!

ខ និងល័ក្ខខ័ណ្ឌ៖
  • អ្នកចូលរួមត្រូវតែគូរគំនូរដោយដៃ ឬឌីជីថលដោយពណ៌នាអំពីវីរបុរសនៃជីវិតពិតរបស់ពួកគេ
  • ផ្ទាំគំនូរត្រូវតែមានលក្ខណៈគ្រួសារហើយមិនត្រូវមានអាក្រាតនិង/ឬនិយាយចំអន់ឡើយ
  • រាល់ការដាក់ស្នើនីមួយៗត្រូវតែដាក់ផ្សាយ (post) ​នៅលើទំព័រហ្វេសប៊ុករបស់លោកអ្នកដោយ វាយបញ្ចូលសញ្ញា # ដូច #ForteInsurance and #ForteArt
  • អ្នកចូលរួមម្នាក់ៗអាចដាក់ស្នើរផ្ទាំងគំនូរតែមួយប៉ុណ្ណោះ
  • អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយមិនត្រឹមតែលើគំនូរប៉ុណ្ណោះទេប៉ុន្តែផ្នែកខ្លះនៃការពណ៌នាខ្លីៗអំពីវីរៈបុរសរបស់ពួកគេ
  • អ្នកចូលរួមត្រូវផ្តល់សិទ្ធិពេញលេញដល់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដើម្បីដាក់ឲ្យប្រើប្រាស់ផ្ទាំងគំនូររបស់ពួកគេនៅក្នុងប្រតិទិនឆ្នាំ ២០២១
  • បេក្ខជនមានសិទ្ធិចូលរួមត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានទីលំនៅក្នុងប្រទេសកម្ពុជា។
  • ការផ្សព្វផ្សាយនេះមិនត្រូវបានឧបត្ថម្ភគាំទ្រ ឬគ្រប់គ្រងដោយ ឬទាក់ទងជាមួយហ្វេសប៊ុកឡើយ។
ប្រសិនបើលោកអ្នកមានសំណួរ ឬចម្ងល់ណាមួយសូមផ្ញើអ៊ីមែលមកកាន់យើងខ្ញុំតាមរយៈ​ marketing@forteinsurance.com ឬតាមលេខទូរស័ព្ទ ០១០ ២២២ ៩៦០ (លោករីយ៉ា)