ការទៅវិស្សមកាលគួរតែជាពេលវេលាសម្រាកលម្ហែកាយសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ វាគឺជាពេលវេលាដើម្បីអង្គុយបន្ធូរអារម្មណ៍ និងធ្វើអ្វីដែលអ្នករីករាយ។ ចំណែកឯការធ្វើដំណើរសម្រាប់ការងារវិញក៏គួរតែជាបទពិសោធន៍មួយដែលត្រូវសម្រាលភាពតានតឹងខ្លះផងដែរ នៅពេលដែលអ្នកត្រូវផ្តោតលើការងារ និងកាលវិភាគរបស់អ្នក រឿងចុងក្រោយដែលអ្នកត្រូវខ្វល់ខ្វាយពេលទៅវិស្សមកាល ឬបំពេញការងារក្រៅប្រទេសគឺហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ឬការបារម្ភពីថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្ត។
ជាមួយនឹងបណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩ ក្រៅប្រទេសរបស់យើង ការចំណាយលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការវះកាត់ និងការចំណាយពាក់ព័ន្ធផ្សេងទៀតនឹងត្រូវបានរ៉ាប់រងទាំងអស់។ អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកនឹងទទួលបានសេចក្តីសុខផ្លូវចិត្ត - នោះគឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន។
ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។
ជាមួយនឹងបណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩ ក្រៅប្រទេស អ្នកអាចជ្រើសរើសការធានារ៉ាប់រងតាមភូមិសាស្ត្ររបស់អ្នកពីបញ្ជីប្រទេសរបស់យើង ដោយមានការធានារ៉ាប់រងរហូតដល់ 90 ថ្ងៃ។
ទូទាំងពិភពលោក (រួមទាំងប្រទេសថៃផង) |
រូបិយបណ្ណ
|
ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
អត្ថប្រយោជន៍អតិបរមាសម្រាប់គ្រប់ផ្នែកក្នុងរយៈពេលធានារ៉ាប់រង
(អត្ថប្រយោជន៍អតិបរមាសម្រាប់ព្យាបាលជំងឺកូវីត-19 ក្នុងម្នាក់ ក្នុងរយៈពេលធានា) |
10,000 | 20,000 | 50,000 |
ទីតាំងភូមិសាស្រ្ដនៃការធានា
|
ទូទាំងពិភពលោក | ទូទាំងពិភពលោក | ទូទាំងពិភពលោក |
ប្រភេទជំងឺដែលត្រូវបានធានារ៉ាប់រង
|
ជំងឺកូវីដ-19 តែប៉ុណ្ណោះ | ជំងឺកូវីដ-19 តែប៉ុណ្ណោះ | ជំងឺកូវីដ-19 តែប៉ុណ្ណោះ |
1 |
បន្ទប់មន្ទីរពេទ្យ និងអាហារ
(អតិបរមា 60ថ្ងៃ) |
100 / ថ្ងៃ | 100 / ថ្ងៃ | 150 / ថ្ងៃ |
2 |
បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់
(អតិបរមា 30ថ្ងៃ) |
500 / ថ្ងៃ | 500 / ថ្ងៃ | 1,000 / ថ្ងៃ |
3 |
ថ្លៃចំណាយក្នុងមន្ទីរពេទ្យ
|
800 / ថ្ងៃ | 800 / ថ្ងៃ | 800 / ថ្ងៃ |
4 |
ការថតស្កេន CT & MRI
|
500 | 500 | 1,000 |
5 |
រថយន្តគិលានសង្គ្រោះតាមផ្លូវគោក
|
រហូតដល់អតិបរមា | រហូតដល់អតិបរមា | រហូតដល់អតិបរមា |
6 |
ការវះកាត់
|
រហូតដល់អតិបរមា | រហូតដល់អតិបរមា | រហូតដល់អតិបរមា |
7 |
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
(អតិបរមា 20ថ្ងៃ) (ប្រសិនបើត្រូវបានទូទាត់សំណងដោយបណ្ណសន្យាធានារ៉ាប់រងដទៃទៀត) |
50 / ថ្ងៃ | 50 / ថ្ងៃ | 80 / ថ្ងៃ |
សម្រាប់ប្រទេសថៃ |
រូបិយបណ្ណ
|
ដុល្លារអាមេរិក |
អត្ថប្រយោជន៍អតិបរមាសម្រាប់គ្រប់ផ្នែកក្នុងរយៈពេលធានារ៉ាប់រង
(អត្ថប្រយោជន៍អតិបរមាសម្រាប់ព្យាបាលជំងឺកូវីត-19 ក្នុងម្នាក់ ក្នុងរយៈពេលធានា) |
10,000 |
ទីតាំងភូមិសាស្រ្ដនៃការធានា
|
ប្រទេសថៃ |
ប្រភេទជំងឺដែលត្រូវបានធានារ៉ាប់រង
|
ជំងឺកូវីដ-19 តែប៉ុណ្ណោះ |
1 |
បន្ទប់មន្ទីរពេទ្យ និងអាហារ
(អតិបរមា 60ថ្ងៃ) |
70 / ថ្ងៃ |
2 |
បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់
(អតិបរមា 30ថ្ងៃ) |
500 / ថ្ងៃ |
3 |
ថ្លៃចំណាយក្នុងមន្ទីរពេទ្យ
|
500 / ថ្ងៃ |
4 |
ការថតស្កេន CT & MRI
|
350 |
5 |
រថយន្តគិលានសង្គ្រោះតាមផ្លូវគោក
|
500 |
6 |
មរណភាព បណ្តាលមកពីជំងឺកូវីដ-19
(រយៈពេលរង់ចាំ៖ 7 ថ្ងៃ) |
5,000 |
7 |
I) មរណភាព បណ្តាលមកពីគ្រោះថ្នាក់ II) ពិការភាពជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ |
5,000 |
ជាអកុសល ប្រសិនបើលទ្ធផលតេស្តកូវីដរបស់អ្នក គឺ វិជ្ជមាន អ្នកនឹងត្រូវបានតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងបណ្តាញមន្ទីរពេទ្យរបស់យើងខ្ញុំ។
ការជូនដំណឹងទាមទារសំណង និងការផ្តល់សំណង
អ្នក ឬអ្នកតំណាងផ្លូវច្បាប់របស់អ្នកត្រូវបានតម្រូវឲ្យជូនដំណឹងមកកាន់ក្រុមហ៊ុន Forte ដោយផ្ទាល់អំពីលទ្ធផលតេស្តកូវីដ ១៩វិជ្ជមានរបស់អ្នក។ ក្រុមការងារផ្តល់សំណងរបស់យើងខ្ញុំ នឹងផ្តល់ការប្រឹក្សាបន្ថែមជូនអ្នក ឬអ្នកតំណាងផ្លូវច្បាប់របស់អ្នកអំពីដំណើរការទាមទារសំណង និងឯកសារចាំបាច់។ ឯកសារគោលដែលពួកយើងត្រូវការមានដូចជា៖
ប្រសិនបើការទាមទារនេះត្រឹមត្រូវ យើងនឹងបង្វិលសំណងជូនអ្នកក្នុងរយៈពេល ១៤ថ្ងៃបន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់។ សំណងនេះនឹងត្រូវសងទៅកាន់អ្នក អ្នកទទួលផលរបស់អ្នក ឬសងផ្ទាល់ទៅកាន់ខាងមន្ទីរពេទ្យ
សម្រាប់សំណួរពាក់ព័ន្ធនឹងការទាមទារសំណងសូមទាក់ទងមកកាន់៖
ក្រុមហ៊ុន Forte Insurance (Cambodia) Plc. រក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ក្នុងការទាមទារសំណងរបស់គម្រោងនេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន។