បានទិញរួចហើយ? ស្វែងរកបណ្ណសន្យារ៉ាប់រងរបស់អ្នក

ធ្វើដំណើរកំសាន្ត និងទទួលបានបទពិសោធន៍ពីប្រទេសកម្ពុជាដោយភាពជឿជាក់

ទទួលបានអត្ថប្រយោជន៍ច្រើនពីដំណើរកំសាន្តរបស់អ្នកមកកាន់ប្រទេសកម្ពុជាជាមួយនឹងបណ្ណសន្យារ៉ាប់រងជំងឺកូវីដ-១៩ របស់ហ្វតតេ  ពួកយើងផ្ដល់ការការពារដល់អ្នកជានិច្ច!

 

ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបន្ទុកហិរញ្ញវត្ថុនៃការចំណាយទាក់ទងនឹងជំងឺកូវីដ-១៩ បណ្ណសន្យារ៉ាប់រងជំងឺកូវីដ-១៩ របស់យើងផ្តល់ការការពារដោយសម្រាលថ្លៃចំណាយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការចំណាយពាក់ព័ន្ធដល់អ្នកដំណើរបរទេស និងអ្នកនៅក្នុងបន្ទុកក្នុងអំឡុងពេលមកប្រទេសកម្ពុជា។

ស្វែងរកព័ត៌មានបន្ថែម ឬទាក់ទង (+855) 023 885 077 ថ្ងៃនេះ ។

តើបណ្ណសន្យារ៉ាប់រងជំងឺកូវីដ-១៩ ធានាលើអ្វីខ្លះ?

ទទួលបានបទពិសោធន៍ និងធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជាដោយទំនុកចិត្ត។ 

ត្រៀមខ្លួនសម្រាប់ការសម្របតាមបរិបថរស់នៅថ្មីដោយការការពារពីការរំខាន និងការចំណាយថ្លៃវេជ្ជសាស្រ្តផ្សេងៗពីជំងឺកូវីដ ១៩ ជាមួយបណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩ របស់ ហ្វតតេ ។ 

 

ជាមួយនឹងការធានារ៉ាប់រងរហូតដល់ $៥០,០០០ ក្នុងរយៈពេលរហូតដល់ ៩០ ថ្ងៃ អ្នកអាចទុកចិត្តលើ ហ្វតតេ ក្នុងការការពារអ្នកពីការចំណាយថ្លៃព្យាបាលក្នុងករណីអ្នកមានជំងឺកូវីដ ១៩។ អត្ថប្រយោជន៍សំខាន់ៗនៃបណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩ របស់យើងរួមមាន:

ការចំណាយថ្លៃបន្ទប់ប្រចាំថ្ងៃ​ និងការស្នាក់នៅ
ការធ្វើតេស្ត
សេវាផ្សេងៗរបស់មន្ទីរពេទ្យ
នីតិវិធីរោគវិនិច្ឆ័យ
ការផ្ទេរមន្ទីរពេទ្យបន្ទាន់
ចំណាយបុណ្យសព
ជំងឺប្រចាំកាយផ្សេងៗ

ដើម្បីបញ្ជាទិញ សូមបំពេញព័ត៌មានលម្អិតរបស់អ្នកក្នុងទម្រង់បែបបទខាងក្រោម

USD

តារាអត្ថប្រយោជន៍


បណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩
ដុល្លារអាមេរិក
អត្ថប្រយោជន៍អតិបរមាក្នុងរយៈពេលធានារ៉ាប់រង
50,000
ទីតាំងភូមិសាស្រ្ដនៃការធានា
ក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ
ប្រភេទជំងឺដែលត្រូវបានធានារ៉ាប់រង
ជំងឺកូវីដ-19 តែប៉ុណ្ណោះ
a)
បន្ទប់មន្ទីរពេទ្យ និងអារហារ

(សរុបប្រចាំថ្ងៃ អតិបរមារហូតដល់ 90 ថ្ងៃក្នុងមួយករណី)
i) បន្ទប់ធម្មតា
ii) បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់ រួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្រ្តប្រើប្រាស់ក្នុង ICU (ប្រចាំថ្ងៃរហូតដល់ ១៤ថ្ងៃ)​

75 ក្នុងមួយថ្ងៃ
b)
ការធ្វើតេស្តកូវីដ ១៩

(អតិបរមា ១០០ដុល្លារក្នុងការតេស្ត និងអតិបរមាបាន៤លើកក្នុងមួយករណី)

400 ក្នុងមួយករណី
c)
ការចំណាយលើសេវាកម្មផ្សេងៗរបស់មន្ទីរពេទ្យ

(អតិបរមាប្រចាំថ្ងៃ)

150 ក្នុងមួយថ្ងៃ
d)
ការវិភាគរោគវិនិច្ឆ័យ

(អតិបរមា ១៥០ដុល្លារក្នុងមួយលើក និងបានបីដងក្នុងមួយករណី)

450 ក្នុងមួយករណី
e)
ការផ្ទេរមន្ទីរពេទ្យបន្ទាន់

(អតិបរមា ក្នុងមួយករណី)

- សង្គ្រោះបន្ទាន់ផ្លូវអាកាស

- សង្គ្រោះបន្ទាន់ផ្លូវគោក

5,000 ក្នុងមួយករណី
5 ដងក្នុងមួយករណី
f)
ថវិកាចូលរួមរំលែកមរណទុក្ខ

(ក្នុងមួយករណី)

1,500 ក្នុងមួយករណី
g)
ជំងឺប្រចាំកាយផ្សេងៗ

(អតិបរមា ក្នុងមួយករណី)

150 ក្នុងមួយករណី

ត្រូវការជំនួយមែនទេ

សូមទាក់ទងមកកាន់អ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមតាមរយៈលេខ ០២៣ ៨៨៥ ០៧៧ ឬធ្វើការស្នើសុំដើម្បីឱ្យក្រុមការងារយើងទាក់ទងទៅលោកអ្នកវិញ យើងនឹងឆ្លើយតបទៅលោកអ្នកវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
ទាមទារសំណង

ករណីវិជ្ជមានជំងឺកូវីដ ១៩ 

កំពុងស្វែងរកវិធីទាមទារសំណងមែនទេ? ប្រសិនបើអ្នកត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ អ្នកនឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលទទួលបានសិទ្ធិអនុញ្ញាតដោយក្រសួងសុខាភិបាលកម្ពុជា ក្នុងការព្យាបាលជំងឺកូវីដ ១៩។ បង្ហាញបណ្ណសន្យារ៉ាប់រង ជំងឺកូវីដ ១៩ របស់អ្នកទៅកាន់អ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលទទួលបានសិទ្ធិអនុញ្ញាតដោយក្រសួងសុខាភិបាលកម្ពុជា ហើយទាក់ទងទៅបណ្តាញទូរស័ព្ទបន្ទាន់របស់យើងសម្រាប់ជំនួយ។

បណ្ណសន្យារ៉ាប់រងរបស់អ្នកនឹងមានប្រសិទ្ធភាព ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ពីការធ្វើតេស្ត PCR ដែលស្ថិតនៅក្រោមការកំណត់គោលការណ៍ផ្សេងៗ លក្ខខណ្ឌ និងករណីលើកលែង។

ការជូនដំណឹងអំពីការទាមទារ និងការទូទាត់សំណង

អ្នកអាចជូនដំណឹងដល់ក្រុមងារហ្វតតេ អំពីការទាមទារនេះ ឬឱ្យមន្ទីរពេទ្យរបស់អ្នកធ្វើវាដោយផ្ទាល់ ហើយយើងនឹងដោះស្រាយការទាមទារដែលមានសុពលភាពជាមួយខាងមន្ទីរពេទ្យផ្ទាល់។ អ្នកនឹងទទួលខុសត្រូវចំពោះការចំណាយទាំងឡាយណាដែលមិនត្រូវបានរ៉ាប់រង ឬលើសពីការកំណត់នៃគោលការណ៍ ហើយតម្រូវឱ្យទូទាត់វិក្កយបត្រទាំងនេះដោយផ្ទាល់ជាមួយមន្ទីរពេទ្យមុនពេលចេញពីមន្ទីរពេទ្យ។

* ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី. រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពនីតិវិធីនៃការទាមទារបណ្ណសន្យារ៉ាប់រងជំងឺកូវីដ ១៩ នេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

ផលិតផលពាក់ព័ន្ធ