តើអ្វីជាផលិតផលធានារ៉ាប់រងលើអគ្គិភ័យ?
មិនថាផ្ទះក្ដី ឬកន្លែងអាជីវកម្មក្ដី លោកអ្នកប្រាកដជាបានវិនិយោគដោយចំណាយទាំងពេលវេលា ការខិតខំប្រឹងប្រែង និងថវិការអស់ច្រើនសន្ធឹកសន្ធាប់ ទៅលើទ្រព្យសម្បត្តិទាំងនោះ។ ប័ណ្ណសន្យារ៉ាប់រងលើគ្រោះអគ្គិភ័យរបស់យើងខ្ញុំនឹងការពារទ្រព្យសម្បត្ដិ និងការវិនិយោគរបស់លោកអ្នកពីការខូចខាត ដោយសារគ្រោះអគ្គិភ័យ រន្ទះ ការផ្ទុះ ទឹកជំនន់ និងហានិភ័យផ្សេងៗទៀត។
តើមានការធានាលើអ្វីខ្លះ?
ការទទួលយកការធានារ៉ាប់រងជាមួយក្រុមហ៊ុន ហ្វតតេ នឹងអាចឱ្យអ្នកបន្តអាជីវកម្មរបស់ខ្លួនបានយ៉ាងរលូន ទោះបើទទួលរងការខូចខាតដោយសារអគ្គិភ័យ ឬហានិភ័យផ្សេងៗទៀតក៏ដោយ។ យើងផ្តល់ជូននូវការធានារ៉ាប់រងលើអាគារ ម៉ាស៊ីនឧបករណ៍សំភារៈនានា ព្រមទាំងស្តុកទំនិញ។
តើប័ណ្ណសន្យារ៉ាប់រងនេះធានាបានចំពោះតែគ្រោះអគ្គិភ័យប៉ុណ្ណោះមែនទេ?
ក្រៅពីគ្រោះអគ្គិភ័យ លោកអ្នកអាចជ្រើសរើសការកាពារលើហានិភ័យខាងក្រោមតាមតំរូវការរបស់លោកអ្នក៖