ផលិតផលធានារ៉ាប់រង គាំពារមហារីក CancKoampea

តើ CancKoampea ជាអ្វី?

CancKoampea មានគោលបំណងកាត់បន្ថយបន្ទុកចំណាយ និងទុក្ខលំបាកសម្រាប់លោកអ្នក និងក្រុមគ្រួសារនៅពេលដែលត្រូវបានរកឃើញនូវជំងឺមហារីកធ្ងន់ធ្ងរ។ ក្នុងករណីអកុសលដែលរោគវិនិច្ឆ័យបញ្ជាក់ថាមានជំងឺមហារីកធ្ងន់ធ្ងរ នោះអ្នកត្រូវបានធានានឹងទទួលបាន100% នៃចំនួនទឹកប្រាក់ដែលត្រូវបានធានាហើយអាចប្រើប្រាស់ថវិការនោះតាមតំរូវការ។

តើ CancKoampea សម្រាប់អ្នកណាខ្លះ?

លោកអ្នកអាចទិញប័ណ្ណសន្យារ៉ាប់រងនេះសម្រាប់អ្នក ក៍ដូចជាក្រុមគ្រួសារអ្នក និង/ឬសាច់ញាតិសមាជិកក្នុងបន្ទុកគ្រួសារ (បងប្អូនបង្កើត ឪពុកម្ដាយចិញ្ចឹម កូនចិញ្ចឹម អាណាព្យាបាលស្របច្បាប់)

តើការធានាមានអ្វីខ្លះ?

យើងផ្ដល់ជូនលោកអ្នកនូវជម្រើស ចំនួន 3 គម្រោងគឺ Classic, Executive & Premier។ គម្រោងនេះ ត្រូវបានបន្តដោយស្វ័យប្រវត្តិរៀងរាល់មួយឆ្នាំម្ដង ដោយមិនចាំបាច់មានការវាយតំលៃហានិភ័យឡើងវិញ និងអាស្រ័យលើការទទួលបុព្វលាភបន្តបានទាន់ពេលវេលា ។

ទំហំនៃការធានា(ដុល្លារអាមេរិក) Classic Executive Premier

ប្រាក់សម្រាប់រៀបចំបុណ្យសព អាចទូទាត់ជាកញ្ចប់ករណីអ្នកត្រូវបានធានាបាត់បង់ជីវិត

$1,000 $2,000 $3,000
តាវកាលិកជំងឺមហារីក-ទឹកប្រាក់ត្រូវបានធានា $10,000 $20,000 $30,000
ជំងឺមហារីកដែលធ្វើរោគវិនិច្ឆ័យ 90ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការចាប់ផ្ដើមប័ណ្ណសន្យារ៉ាប់រង ឬ ក្រោយកាលបរិច្ឆេទបំពេញឡើងវិញ។ 70% នៃទឹកប្រាក់ដែលបានធានា 70% នៃទឹកប្រាក់ដែលបានធានា 70% នៃទឹកប្រាក់ដែលបានធានា
ជំងឺមហារីកដែលធ្វើរោគវិនិច្ឆ័យ 180ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការចាប់ផ្ដើមប័ណ្ណសន្យារ៉ាប់រង ឬ​ក្រោយកាលបរិច្ឆេទបំពេញឡើងវិញ។ 100% នៃទឹកប្រាក់ដែលបានធានា 100% នៃទឹកប្រាក់ដែលបានធានា 100% នៃទឹកប្រាក់ដែលបានធានា

អំឡុងពេលរស់រានមានជិវិត (អ្នកត្រូវបានធានាត្រូវមានជីវិតរស់រានយ៉ាងតិច14ថ្ងៃ បន្ទាប់ពីថ្ងៃដឹងរោគវិនិច្ឆ័យ)

14ថ្ងៃ 14ថ្ងៃ 14ថ្ងៃ

 

តើខ្ញុំត្រូវបង់បុព្វលាភដូចម្ដេច?

បុព្វលាភប្រចាំឆ្នាំរបស់លោកអ្នកនឹងប្រែប្រូលអាស្រ័យលើទឹកប្រាក់ដែលត្រូវបានធានា ក៏ដូចជាអាស្រ័យលើភេទ និងអាយុរបស់លោកអ្នកផងដែរ។

អាយុគិតត្រឹម ថ្ងៃខួបកំណើត​ ចុងក្រោយ

 Classic Executive Premier
 ប   ប
 1 ខែ - 17 * 12 12 21 23 29 33
18 - 24 12 12 21 23 29 33
25-29 17 20  32 36 45 53
30 - 34 27 29 51 55 75 80
35 - 39 45 43 86 82 128 121
40 - 44 72 59 139 116 208 171
45 - 49 109 81 214 158 319 236
50 - 54 148 102 291 200 436 299
55 - 59 ** 178 114 352 224 526 335
60 - 64 ** 202 118 399 233 597 347
65 - 69 ** 245 137 486 269 727 402
70 - 74 ** 257 140 511 277 764 414

*សម្រាប់កុមារចាប់ពីអាយុ1ខែ ដល់17ឆ្នាំ គិតត្រឹមថ្ងៃខួបកំណើតចុងក្រោយ អាចទទួលការធានា លុះត្រាតែឪពុកម្ដាយទាំងពីរនាក់ជាម្ចាស់បណ្ណសន្យារ៉ាប់រងស្រាប់។

**សម្រាប់តែករណីបន្តឡើងវិញប៉ុណ្ណោះ

ផលិតផលដែលពាក់ព័ន្ធ