សេវាធានារ៉ាប់រង យានយន្ត

តើសេវាធានារ៉ាប់រងយានយន្តជាអ្វី?

សេវាធានារ៉ាប់រងយានយន្តរបស់ ហ្វតតេ ជួយការពារមនុស្សជាទីស្រឡាញ់របស់លោកអ្នក និងសុវត្ថិភាពយានយន្ត ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ​ ចោរកម្ម ឬអគ្គិភ័យឆាបឆេះជាដើម។ មិនថាលោកអ្នកធ្វើដំណើរដើម្បីធ្វើជំនួញ អាជីវកម្ម ឬកម្សាន្ត ឬក្នុងករណីយានយន្តលោកអ្នកចតចោលយ៉ាងណាក្ដី លោកអ្នកអាចកាត់បន្ថយហានិភ័យសម្រាប់ការចំណាយជួសជុល ឬសំណងផ្សេងៗ។ ប្រសិនបើយានយន្តលោកអ្នកជួបនឹងគ្រោះថ្នាក់ លោកអ្នកនឹងទទួលបានការធានាក្នុងការទូទាត់សំណងរាល់ការខូចខាត ឬ ក្នុងហេតុកាណ៍បាត់បង់ ឬដោយអគ្គិភ័យឆាបឆេះជាដើម។

តើសេវាធានារ៉ាប់រងនេះផ្ដល់ការធានាលើអ្វីខ្លះ?

សេវាធានារ៉ាប់រងរបស់យើង ផ្តល់នូវការធានាកាន់តែទូលំទូលាយ និងជម្រើសតម្លៃសម្រាប់ជ្រើសរើសធានារ៉ាប់រងមួយដែលសក្ដិសមបំផុតសម្រាប់លោកអ្នក។ យើងមានទាំងកញ្ចប់ “ការធានាជាមូលដ្ឋាន” តម្លៃសមរម្យសម្រាប់ការធានាកម្រិតស្ដង់ដារ រហូតដល់កញ្ចប់សេវា​ “ធានាគ្រប់ហានិភ័យ” ដែលយើងអាចរៀបចំជូននូវកញ្ចប់ គម្រោងសេវាមួយដែលមានភាពបត់បែន​ មានន័យថាលោកអ្នកអាចបង់ប្រាក់សម្រាប់ប្រភេទនៃការធានា ដែលលោកអ្នកត្រូវការ

ការធានាជាមូលដ្ឋាន

ការធានាទទួលខុសតូ្រចំពោះតតិយជន ជួយការពារលោកអ្នកក្នុងករណីបង្កគ្រោះថ្នាក់បណ្ដាលឲ្យរបួសរាងកាយអ្នកដទៃ ឬខូចខាតរថយន្តអ្នកដទៃ ឬទ្រព្យសម្បត្តិផ្សេងៗទៀតអំឡុងពេលកំពុងបើកបរ។ លោកអ្នកក៏អាចមានសិទ្ធិទទួលបានថវិការហូតដល់ ១៥០០ដុល្លារ សម្រាប់ដោះស្រាយសំណងផ្លូវច្បាប់ទៀតផង។

សេវានារ៉ាប់រងគ្រប់ហានិភ័យ
កញ្ចប់ធានារ៉ាប់រងគ្រប់ហានិភ័យ មាន​លក្ខណះបត់បែនទៅតាមតម្រូវការដើម្បីផ្ដល់ជូននូវការធានាកម្រិតអតិបរមា ប្រសិនបើករណីយានយន្តរបស់លោកអ្នកត្រូវចោរលួច ឬ ខូចខាតដោយចៃដន្យជាដើម ក៍ដូចជាការពារលោកអ្នកពីការទាមទារសំណងដោយភាគីដទៃផងដែរ។ លក្ខណៈដ៍ទូលំទូលាយនៃសេវារ៉ាប់រងគ្រប់ហានិភ័យ  អាចធានាលើការទទួនខុសត្រូវចំពោះអ្នករួមដំណើរ ករណីចោរលួច អគ្គិភ័យឆាបឆេះ បាតុកម្ម កុបកម្ម ចលាចលសង្គម និងខូចខាតដោយសារទឹកជំនន់ផងដែរ។

ក្រុម​ RED Team

ក្រុម RED​ Team (Rapid Emergency Dispatch) ជាសេវាកម្មបន្ថែមសម្រាប់អ្នកមានប័ណ្ណសន្យារ៉ាប់រងយានយន្ត ហ្វតតេ ដែលផ្តល់នូវជំនួយបន្ទាន់​ ក្នុងអំឡុងពេលជួបឧបទ្ទវហេតុគ្រោះថ្នាក់។​

ប្រសិនបើលោកអ្នកមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សូមហៅទូរស័ព្ទមកកាន់សេវាបន្ទាន់បម្រើអតិថិជន ២៤ ម៉ោង តាមរយះលេខ ០២៣ ៨៨៨ ០៨០ សម្រាប់សុំជំនួយទូទាំងប្រទេស។ ក្រុម RED​ Team ធានាថានឹងទៅដល់គោលដៅលោកអ្នកក្នុងរយៈពេល ៣០នាទី ប្រសិនបើស្ថិតនៅទីតាំងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម។

ក្រុម RED Team ត្រូវបានបណ្តុះបណ្តាលឡើងដើម្បីធានាជូនលោកអ្នកនូវការមើលខុសត្រូវលោកអ្នកក្នុងស្ថានភាពក្រោយគ្រោះថ្នាក់។ សេវាកម្មយើងខ្ញុំមានដូចជា៖

  ដោះស្រាយសំណងជាមួយតតិយជន  អូសយានយន្តខូច (បើចាំបាច់)
  សម្របសម្រួលជាមួយសមត្ថកិច្ច   ផ្ដល់នូវការសង្គ្រោះបឋមសម្រាប់របួសតិចតួច
  ចាត់ចែងជួសជុលយានយន្ត   ដោះស្រាយបញ្ហាសុវត្ថិភាពអតិថិជន

 

តម្រូវការព័ត៌មាន

* លេខប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក ឬស្លាកលេខរថយន្ត។
* ទីតាំងកើតហេតុពិតប្រាកដ​ ដោយបញ្ជាក់ពីលក្ខណៈដែលអាចសម្គាល់បានដូចជា អគារ ឬសំណង់ និមិត្តរូប ឈ្មោះផ្លូវ ឬផ្លូវប្រសព្វ ក៏ដូចជាលេខទូរស័ព្ទរបស់លោកអ្នក ឬ លេខទូរស័ព្ទអ្នកបើកបរ រថយន្តជាដើម។ ដូច្នេះក្រុមការងារ RED របស់យើងខ្ញុំ នឹងអាចរកឃើញលោកអ្នក យ៉ាងងាយស្រួល។
* លិខិតបើកបរ វិញ្ញាបនបត្រធានារ៉ាប់រងរបស់លោកអ្នក និង ស្លាកលឿងដែលបានបិទជាប់ នឹងកញ្ចក់រថយន្តរបស់លោកអ្នកសម្រាប់ក្រុមការងារ Red​ Team របស់យើងខ្ញុំនឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់លម្អិត។

សម្រាប់ជំនួយបន្ថែម សូមទូរស័ព្ទសេវាបម្រើអតិថិជនយើងខ្ញុំដែលមានលេខ ០២៣ ៨៨៨ ០៨០ (ជាភាសាខ្មែរ អង់គ្លេស ចិន)

តើធានារ៉ាប់រងពី ហ្វតតេ ទទួលបានអត្ថប្រយោជន៍អ្វីទៀត?

  • ការបញ្ចុះតម្លៃពិសេស
  • ការបញ្ចុះតម្លៃសម្រាប់ករណីមិនធ្លាប់បង្កគ្រោះថ្នាក់
  • សេវាកម្មជួសជុលជាទីទុកចិត្ត
  • ការធានាលើកញ្ចក់យានយន្ត

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ​​ ០២៣ ៨៨៥ ០៧៧ នៅថ្ងៃនេះ!

 

ផលិតផលដែលពាក់ព័ន្ធ