តើអ្វីជាផលិតផលធានារ៉ាប់រងលើយានយន្ត?
បណ្ណសន្យារ៉ាប់រងលើយានយន្តរបស់ ហ្វតតេ ជួយការពារ និងធានាសុវត្ថិភាពដល់មនុស្សជាទីស្រឡាញ់ និងការវិនិយោគរបស់លោកអ្នកចំពោះករណីយានយន្តលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ចោរលួច ឬអគ្គិភ័យឆាបឆេះជាដើម។ មិនថាលោកអ្នកធ្វើដំណើរដើម្បីបំពេញការងារអាជីវកម្ម ឬកម្សាន្ត ឬចតយានយន្តក្ដីលោកអ្នកនឹងអស់ក្ដីបារម្ភ និងអាចកាត់បន្ថយហានិភ័យលើចំណាយថ្លៃជួសជុល ឬសំណងផ្សេងៗប្រសិនបើយានយន្តលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ហើយលោកអ្នកនឹងត្រូវបានធានា និងទទួលបានសំណងផងដែរក្នុងករណីយានយន្តត្រូវបានចោរលួច ឬទទួលរងការខូចខាតដោយអគ្គិភ័យជាដើម។
តើផលិតផលធានារ៉ាប់រងនេះផ្ដល់ការធានាលើអ្វីខ្លះ?
ផលិតផលធានារ៉ាប់រងរបស់យើង ផ្តល់នូវការធានាកាន់តែទូលំទូលាយ និងជម្រើសតម្លៃសម្រាប់ជ្រើសរើសធានារ៉ាប់រងមួយដែលសក្ដិសមបំផុតសម្រាប់លោកអ្នក។ យើងមានទាំងកញ្ចប់ “ការធានាជាមូលដ្ឋាន” តម្លៃសមរម្យសម្រាប់ការធានាកម្រិតស្ដង់ដារ រហូតដល់កញ្ចប់សេវា “ធានាគ្រប់ហានិភ័យ” ដែលយើងអាចរៀបចំជូននូវកញ្ចប់ គម្រោងសេវាមួយដែលមានភាពបត់បែន មានន័យថាលោកអ្នកអាចបង់ប្រាក់សម្រាប់ប្រភេទនៃការធានា ដែលលោកអ្នកត្រូវការ ។
កញ្ចប់ធានារ៉ាប់រងកម្រិតមូលដ្ឋាន
ការធានាទទួលខុសត្រូវចំពោះតតិយជន ជួយការពារលោកអ្នកក្នុងករណីបង្កគ្រោះថ្នាក់បណ្ដាលឲ្យរបួសរាងកាយអ្នកដទៃ ឬខូចខាតរថយន្តអ្នកដទៃ ឬទ្រព្យសម្បត្តិផ្សេងៗទៀតអំឡុងពេលកំពុងបើកបរ។ លោកអ្នកក៏អាចមានសិទ្ធិទទួលបានថវិការហូតដល់ ១៥០០ដុល្លារ សម្រាប់ដោះស្រាយសំណងផ្លូវច្បាប់ទៀតផង។
កញ្ចប់ធានារ៉ាប់រងគ្រប់ហានិភ័យ
កញ្ចប់ធានារ៉ាប់រងគ្រប់ហានិភ័យ មានលក្ខណៈបត់បែនទៅតាមតម្រូវការដើម្បីផ្ដល់ជូននូវការធានាកម្រិតអតិបរមា ប្រសិនបើករណីយានយន្តរបស់លោកអ្នកត្រូវចោរលួច ឬខូចខាតដោយចៃដន្យជាដើម ក៍ដូចជាការពារលោកអ្នកពីការទាមទារសំណងដោយភាគីដទៃផងដែរ។ លក្ខណៈដ៍ទូលំទូលាយនៃសេវារ៉ាប់រងគ្រប់ហានិភ័យ អាចធានាលើការទទួនខុសត្រូវចំពោះអ្នករួមដំណើរ ករណីចោរលួច អគ្គិភ័យឆាបឆេះ បាតុកម្ម កុបកម្ម ចលាចលសង្គម និងខូចខាតដោយសារទឹកជំនន់ផងដែរ។
ក្រុមការងារ RED Team
ក្រុមការងារ RED (Rapid Emergency Dispatch) គឺជាសេវាកម្មបន្ថែមផ្តាច់មុខសម្រាប់អ្នកកាន់ បណ្ណសន្យារ៉ាប់រងយានយន្តរបស់ក្រុមហ៊ុន ហ្វតតេ ដែលផ្តល់នូវជំនួយបន្ទាន់ក្នុងអំឡុងពេលជួបគ្រោះថ្នាក់តាមផ្លូវ។
ប្រសិនបើលោកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជន ២៤ ម៉ោងរបស់យើងតាមរយៈលេខ ០២៣ ៨៨៨ ០៨០ ឬតាមរយៈទូរស័ព្ទដៃលេខ ០៧៨ ៣៣៦ ៩៩៩ សម្រាប់សុំជំនួយទូទាំងប្រទេស។ ក្រុមការងារ RED Team របស់យើងខ្ញុំធានាថានឹងទៅដល់លោកអ្នកឲ្យលឿនបំផុត ប្រសិនបើលោកអ្នកស្ថិតនៅទីតាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
ក្រុមការងារ REDTeam ត្រូវបានទទួលការបណ្តុះបណ្តាលយ៉ាងជំនាញដើម្បីធានាមើលថែ លោកអ្នកឲ្យបានល្អ ក្នុងស្ថានភាពក្រោយពេលជួបបញ្ហាគ្រោះថ្នាក់។ សេវាកម្មរបស់យើងខ្ញុំរួមមាន៖
ដោះស្រាយសំណងជាមួយតតិយជន |
អូសសណ្ដោងយានយន្តរងការខូចខាតដែលមិនអាចចល័តបាន (បើចាំបាច់) |
សម្របសម្រួលជាមួយសមត្ថកិច្ចចរាចរណ៍ |
ផ្ដល់នូវការសង្គ្រោះបឋមសម្រាប់របួសតិចតួច |
រៀបចំចាត់ចែងការជួសជុលយានយន្ត |
ដោះស្រាយបញ្ហាសុវត្ថិភាពអតិថិជន |
ពត៌មានដែលតំរូវ៖
* លេខបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក ឬស្លាកលេខរថយន្ត។
* ទីតាំងកើតហេតុពិតប្រាកដ ដោយបញ្ជាក់ពីលក្ខណៈដែលអាចសម្គាល់បានដូចជា អគារ ឬសំណង់ និមិត្តរូប ឈ្មោះផ្លូវ ឬផ្លូវប្រសព្វ ក៏ដូចជាលេខទូរស័ព្ទរបស់លោកអ្នក ឬ លេខទូរស័ព្ទអ្នកបើកបរ យានយន្តជាដើមដើម្បីឱ្យក្រុមការងារ RED Team របស់យើងខ្ញុំនឹងអាចរកឃើញលោកអ្នកបានយ៉ាងងាយស្រួល។
* ប័ណ្ណបើកបរ វិញ្ញាបនបត្រធានារ៉ាប់រងរបស់លោកអ្នក និង លតបត្រពណ៌លឿងដែលបានបិទជាប់ នឹងកញ្ចក់យានយន្តរបស់លោកអ្នកសម្រាប់ក្រុមការងារ Red Team របស់យើងខ្ញុំធ្វើការពិនិត្យផ្ទៀងផ្ទាត់។
សម្រាប់ជំនួយបន្ថែម សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំដែលមានលេខ ០២៣ ៨៨៨ ០៨០ ឬតាមរយៈទូរស័ព្ទដៃលេខ ០៧៨ ៣៣៦ ៩៩៩ (ជាភាសាខ្មែរ អង់គ្លេស ចិន)
តើលោកអ្នក ទទួលបានអត្ថប្រយោជន៍អ្វីទៀតក្នុងការធានាជាមួយ ហ្វតតេ?
- ការបញ្ចុះតម្លៃពិសេស
- ការបញ្ចុះតម្លៃសម្រាប់ករណីមិនធ្លាប់បង្កគ្រោះថ្នាក់
- សេវាកម្មជួសជុលជាទីទុកចិត្ត
- ការធានាលើកញ្ចក់យានយន្ត
សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ ០២៣ ៨៨៥ ០៧៧ ថ្ងៃនេះ!